ព័ត៌មានជាតិ

Real Madrid លុត Atletico Madrid ៤ – ១ លើ​កពាន Champions League (Video Inside)

ទីក្រុងលីសបន​​៖​ខ្សែ​បម្រើ Gareth Bale បាន​ធានា​សុវត្ថិភាព របស់​ក្លិប Real Madrid នា​វគ្គ​ចុងក្រោយ​ក្នុង​ក្របខណ្ឌ UEFA Champions League នៅ​ម៉ោង​បន្ថែម​ដោយ​អាច​លុត​ក្លិប Atletico Madrid ៤ – ១ ដែល​ធ្វើឡើង​នៅ លី​ស​បន ។​

​កីឡាករ Gareth Bale បាន​ចុះហត្ថលេខា ជាមួយនឹង Real Madrid ដោយ​បំបែក​តម្លៃ​ខ្លួន​កីឡាក​រលើ​ពិភពលោក ក្នុងតម្លៃ ៨៥ លាន​ផោន ពី​មាន់​ខ្នាយ​មាស​កាល​ពី​រដូវ​កាល​មុន ។
​វា​ជា​រឿង​អាក្រក់​បំផុត សម្រាប់ Atletico Madrid ដែល​អាចឲ្យ កីឡាករ របស់ Real Madrid លោក Sergio Ramos តែ​ត​បំប៉ោង​សំណាញ់​បាន នៅ​នាទី ៩០ + ៣ ខណៈដែ​ខ្លួន​រក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី ៣៦ ដោយ​កីឡាករ Godin តែ​ត​បំប៉ោង​សំណាញ់​ដូចគ្នា​ដែរ ។

​លទ្ធផល​ស្មើ មួយ​នេះ បានអូសបន្លាយ ឲ្យ​ក្លិប​ទាំងពីរ ថែម​ម៉ោង ដោយ​នាទី ១១០ កីឡាករ Bale អាច​មានឱកាស តែ​ត​បំប៉ោង​សំណាញ់ ខណៈ​ដែល​បាល់​ផ្លាត​ពី​អ្នកចាំទី​ដោយ​ចេញពី​ការ​ស៊ុត​របស់ Di Maria ពាក់​ស្លាក​លេខ ២២ នាទី ១១៨ កីឡាករ Marcelo និង​នាទី ១២០ + ១ កីឡាករ Ronaldo ដោយ​ការ​ស៊ុត​ប៉េណ័ល​ទី ។​

​ភាពជោគជ័យ របស់ Real Madrid ក៏ដូចជា​ក្តី​សុបិន្ត​របស់ Ronaldo ដែល​ចង់​លើ​កពាន Champion League នៅ​រដូវ​កាល​នេះ​បាន​ជោគជ័យ ហើយក៏​ជា​ឱកាស​ដែល គ្រូបង្វឹក Carlo Ancelotti មាន​ ​ឱកាស​នៅ​ក្លិប​មួយ​នេះ ជា​បន្ត​ទៀត ។ ពា​ន Champion League នេះ​គឺជា​ពានទី ២ របស់ Real Madrid នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ឈ្នះ​ពាន Copa del Rey ខណៈ​ពាន La Liga មិន​អាច​ធ្វើ​ទៅ​រួច​នោះ ៕
​ទស្សនា​វិដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

Real_Madrid_2921595b

មតិយោបល់