ភ្នំពេញៈ នៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួច កាច់សោ.កយកម៉ូតូ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យឈ្មោះ សុន សុខ ហៅសិរី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរបុគ្គលិកទូរទស្សន៍មួយកន្លែង (ប្រើប្រាស់គ្រឿងញៀន)។
ចំណែកជនរងគ្រោះឈ្មោះ មឹង សុខឃាង ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរកម្មការិនី។
សម្ភារដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ រ8696 ភព1 លេខតួ C50 0265889 លេខម៉ាស៊ីន C500266010។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍ សាកសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕





មតិយោបល់