ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី០៤ខែមិថុនាឆ្នាំ ២០១៤នេះ លោកប្រធាន សម រង្ស៊ី និង លោកអនុប្រធាន កឹម សុខា បានទៅដល់វត្តសាមគ្គីរង្ស៊ី ទីដែលសហគមន៍ខ្មែរ កម្ពុជាក្រោម រៀបចំធ្វើពិធីរំលឹកខួបលើកទី ៦៥ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម។
សហគមន៍ខ្មែរកម្ពុជាក្រោម បានរៀបចំធ្វើពិធីរំលឹកខួបលើកទី ៦៥ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលអាណានិគមបារាំង បានកាត់ទៅឲ្យវៀតណាម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ ជាថ្ងៃដែលកូនខ្មែរចាំមិនភ្លេច និងចង់ទាមទារយកវិញ។
កម្មវិធីរំឭកខួបនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ព្រះអនុជ ពង្សនារី មុនីពង្ស តំណាងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដោយមានអ្នកចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋជាង ២០០០នាក់៕
ព័ត៌មានជាតិ
មតិយោបល់