ព័ត៌មានជាតិ

បុរសជនជាតិថៃម្នាក់ បើករថយន្តដឹកដំឡូងនៅដីខ្មែរ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង១៤និង00នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានបុរសជនជាតិថៃម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចក្រុមទី០៧ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ សុំវ៉ាង ស៊ីយាំខាប៊ុត ភេទប្រុស សញ្ជាតិថៃ ជនជាតិថៃ អាយុ៤៧ឆ្នាំ រស់នៅខេត្តច័ន្ទបូរី មកដឹកដំឡូងមីពីសៃឡូ យកទៅលក់នៅប្រទេសថៃ ក៏ជួបគ្រោះអកុសល បាត់បង់អាយុអាយុជីវិត នៅដីខ្មែរ ។

មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះ ពេលបើករថយន្តចេញពីសៃឡូ ឃើញខ្សែភ្លើងធ្លាក់ទាបខ្លាចទើស បានយកខ្សែមកចងលើកឡើងទៅលើ ក៏ឆក់ស្លាប់ខ្លួនឯងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ទីតាំង ដើម្បីពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន រួចប្រគល់ទៅឲ្យសាច់ញាតិយកសពទៅប្រទេសថៃ ធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់