ព័ត៌មានជាតិ

សង្ឈ​ទំនើង​ពីរ​អង្គ មើល​វិដេអូ​សិច ផឹកស៊ី និង​ប្រើ​ថ្នាំ​ត្រូវបាន​ចាប់​សឹក​ញាត់​គុក​

​សង្ឈ​ទំនើង ២ អង្គ​ដែល​វក់វី មើល​រឿង​សិច ផឹកស៊ី និង​ប្រើ​ថ្នាំ ជួស​ឲ្យ​ការសិក្សា​រៀនសូត្រ និង តាំង​សមាធិ ត្រូវបាន​ចាប់​សឹក បញ្ជូន​ទៅ​កាន់​តុលា កាត់ក្តី​តាមច្បាប់​។​

​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៤ លោក វ៉ាត់ លឺ​ត​មុខ​ដា អភិបាលស្រុក សាត់​តា​ហីប ខេត្ត​ឈុន​បុរី ព្រម​កងកម្លាំង​សន្តិសុខ​អចិន្ត្រៃយ៍ និង​សមត្ថកិច្ច​ប្រឆាំង​គ្រឿ​ញៀន បាន​ដឹកនាំ​កម្លាំង​មក​ចាប់​ឃាត់ខ្លួន​ព្រះសង្ឃ​២​អង្គ ទី​១​ឈ្មោះ សិរិ​ឆ័យ រ៉ាត់​ណះ​វិកល អាយុ ២៤​ឆ្នាំ និង​ទី​២ ឈ្មោះ ឈុន ថា​ម​ឌី អាយុ ៤៤​ឆ្នាំ អ្នក​ទាំង​ពី​គឺជា​ព្រះសង្ឃ​គង់នៅ​វត្ត​មួយ​ដែល​មាន ឈ្មោះ​ល្បី ក្នុង ស្រុក​សាត់​តា​ហីប រួម​ទាំង​វត្ថុតាង​មាន ឧបករណ៍​សេព​គ្រឿងញៀន​ចំនួន​ច្រើន ។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន sanook របស់​ថៃ ។​

​លោក វ៉ាត់ បានបញ្ជាក់​ថា មុន​ពេល​ចាប់​ព្រះសង្ឃ​២​អង្គ​នេះ​បាន គឺ​សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនល្មើស​ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់ ក្នុងនោះដែរ​នៅពេលដែល​សមត្ថកិច្ច កំពុង​តែ​បើ​ការសួរចម្លើយ​ជនល្មើស ស្រាប់តែ​មាន ព្រះសង្ឃ​សិរិ​ឆ័យ បាន​ទូរស័ព្ទ​ចូលមក ដើម្បីឲ្យ ជនល្មើស​អ្នក​ចែកចាយ​គ្រឿងញៀន យក​ថ្នាំញៀន ប្រភេទ​យ៉ាបា ឬ ថ្នាំ​ឆ្កួត ចំនួន​៦​គ្រាប់ ក្នុង​តំលៃ​១៨០០​បាត ទើប​សមត្ថកិច្ច​រៀបចំ ឆាកល្ខោន​ដើម្បី​ចាប់​ព្រះសង្ឃ​ទាំង​២​អង្គ​នេះ ខណៈពេល​កំពុង​តែ សេព​គ្រឿងញៀន និង​អង្គុយ​មើល​រឿង​ស៊ិច ទើប​សមត្ថកិច្ច​សំរុកចូល​ទៅ ចាប់​ភ្លាមៗ ក្រោយមក​ទើប​សឹក ដើម្បី​បញ្ជូន​ទៅ​តុលាការ ៕​
https://i1272.photobucket.com/albums/y389/domneng/3D/MonkThai3_zpsb34505cd.png
https://i1272.photobucket.com/albums/y389/domneng/3D/MonkThai1_zpscff43d5e.png
https://i1272.photobucket.com/albums/y389/domneng/3D/MonkThai2_zpsfe32336c.png

មតិយោបល់