ទីក្រុងហុងកុង៖ កាលពីថ្ងៃទី ១៩ ខែ មិថុនា នេះ តារាសម្តែងល្បីល្បាញនាង Li Bingbing បានចូលរួមជាមួយនឹងតារាសម្តែង Nicola Peltz ដើម្បីសម្ពោធរឿងលំដាប់ពិភពលោក Transformers: Age of Extinction នៅទីក្រុងហុងកុង។
ស្រីស្រស់អាស៊ីរូបនេះ បានបង្ហាញភាពឆើតឆាយ តាមរយៈស្ទីលសម្លៀកបំពាក់ដែលច្នៃម៉ូដដោយ អ្នករចនាម៉ូដ បារាំង លោក Stephane Rolland ។ រ៉ូបដែលនាង Li Bingbing ស្លៀកនេះដែរ ជារ៉ូបដែលត្រូវបានគេយកទៅដើរម៉ូដនៅ Spring 2014 Couture ដោយមានប៉ាក់នៅល្វែងខាងក្រោម ពណ៌ស លើក្រណាត់រ៉ូបពណ៌ខ្មៅ ខណៈដែលល្វែងលើពណ៌សនោះ ។
លើសពីសម្លៀកបពាក់ដ៏ឆើតឆើយ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍លើ Li Bingbing ក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធរឿងជាលើកដំបូង លើកម្រាលព្រំក្រហម ត្រង់ចំណុចដែលនាងដាក់ជើងចុះពីលើរថយន្ត ដោយបង្ហាញលីអូ ពណ៌ខ្មៅ ដាក់ទៅអ្នកគាំទ្រ និង អ្នកសារព័ត៌មាន ។
សម្រាប់រឿងនេះដែរ Transformers: Age of Extinction នេះដែរ យើងមិនទាន់បានដឹងពីកាលបរិច្ចេទ ចេញផ្សាយនៅឡើយនោះទេ ៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/LiBingbingTran1_zpsfbd5bb44.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/LiBingbingTran3_zpsa71ee660.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/LiBingbingTran2_zps370639d0.png
នាង Nicola Peltz
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/LiBingbingTran4_zps8d09343a.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/LiBingbingTran5_zpsdafa2b4a.png
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់