ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez សុបិន្ត​ចង់​ក្លាយ​ជា​វិរៈនារី

ទំព័រ Hollywood Life បាន​ចុះផ្សាយ​ថា តារាចម្រៀង Selena Gomez មាន​បំណងប្រាថ្នា ចង់​ក្លាយ​ជា​វិរៈនារី ស៊ុប​ពើ​ហេ​រ៉ូ នៅក្នុង​ខ្សែភាពយន្ត​របស់ខ្លួន នៅពេល​ខាងមុខ​។​

​ទំព័រ​ខាងលើ​បាន​បន្តថា នាង Selena Gomez កំពុង​មាន​គម្រោង​ជាមួយនឹង​អាជីព​របស់​ខ្លួន​ដ៏​ធំ នៅ​ចុងឆ្នាំ​នេះ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការសម្តែង​។​

​ប្រភព​ព័ត៌មាន​ខ្លះ ក៏​បាន​អះអាង​ថា បន្ទាប់​ពី​រឿង Spring Breakers and The Getaway នាង Selena Gomez កំពុងតែ​ស្វែងរក​តួនាទី​របស់​ខ្លួន នៅក្នុង​ខ្សែ​រឿង Batman ឬ Spider-Man ដែល​អាច​ជួយ​ឲ្យ​នាង​ក្លាយជា​វីរៈ​នារី ។​

​ប្រភព​ពី​មិត្ត​ជត​ស្និទ្ធ​របស់ Selena Gomez បានឲ្យដឹងថា ” Selena Gomez ចង់​បំពេញ​សុបិន្ត​ក្នុង​អាជីព​របស់​នាង ដោយ​ផ្តោត​លើ​ការសម្តែង នាង​ចង់​ក្លាយ​ជា​វិរៈនារី ជាមួយនឹង​ដុំ​រឿង DC ឬ Marvel របស់​បារាំង​” ។​ប្រភព​បន្តទៀតថា “​មូលហេតុ​ដែល​នាង​ចង់​ក្លាយជា​តួ វីរៈ​នារី ដោយសារតែ នាង​ចង់ឲ្យ​មាន​ការរីកច​ម្រើ​ន​ក្នុង​អាជីព ឲ្យ​សម​ទៅ​នឹង​តារា​របស់ Disney ” ៕​
https://i1272.photobucket.com/albums/y389/domneng/Selena1_zpse0630bf0.png
https://i1272.photobucket.com/albums/y389/domneng/Selena2_zps6faa46c8.png
https://i1272.photobucket.com/albums/y389/domneng/Selena4_zps3bedac8a.png

មតិយោបល់