ព័ត៌មានជាតិ

Tiago Mendes ចុះហត្ថលេខា​ជាមួយ​នឹង Atletico Madrid រយៈពេល ២ ឆ្នាំ​ទៀ​ត

​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​ហ្គាល Tiago Mendes បាន​ចុះហត្ថលេខា​សារជាថ្មី ជាមួយនឹង​ក្លិប Atletico Madrid រយៈពេល ២ ឆ្នាំ​ទៀត ដោយ​បញ្ចប់​ការរំពឹង​ទុក វិលត្រឡប់​មក​កាន់​តោ​ខៀវ ។​

​កីឡាក​រវ័យ ៣៣ ឆ្នាំ គឺជា​អ្នកលេង​របស់​ក្រុម​តោ​ខៀវ ក្រោម​ការដឹកនាំ គ្រូបង្វឹក​រួម​ជាតិ Jose Mourinho ក្នុង​ឆ្នាំ ២០០៤ – ២០០៥ និង​មាន​ព័ត៌មាន​ជាច្រើន​ចុះ​កាលពី​ខែ មិថុនា កន្លងទៅ​ថា គាត់​បាន​រៀបចំ​ខ្លួន វិល​មក​កាន់ Stamford Bridge ។​ក៏ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ត្រឡប់មកវិញ នោះ Tiago Mendes បាន​ប្តេជ្ញាចិត្ត បន្ត​លេងឲ្យ Atletico Madrid ។​

​ថ្លែង​ប្រាប់​ដល់​គេហទំព័រ​ក្លិប Tiago Mendes បានឲ្យដឹងថា ” ក្លិប​បានផ្តល់​កិច្ចសន្យា​ថ្មី​របស់​ខ្លួន​។ ខ្ញុំ​ពិតជា​មាន​មោទនៈភាព​ខ្លាំង​ណាស់ ដោយ​យើង​មាន​រដូវ​កាល​មួយ​ដ៏​មិន​គួរឲ្យ​ជឿ ហើយក៏​ជា​ពេល​បញ្ចប់​ដែល​ត្រូវ​វិល​ទៅរក​តោ​ខៀវ​វិញ​” ។ ដោយសារតែ​ការផ្តល់​ឱកាស​បន្ត​កុងត្រា ដូច្នេះ ក្លិប​ដែល​ខ្លួន​ត្រូវ​សម្រេចចិត្ត​គឺ​នៅទីនេះ​។​
​កីឡាករ Tiago Mendes បាន​បន្ថែមទៀតថា Simeone តែងតែ​បើកទ្វារ​ចំហរ​សម្រាប់​ខ្ញុំ និង ពេលនេះ គឺ​សប្បាយរីករាយ​ណាស់ ដែល​ទទួលបាន​ការសម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​៕​
Tiago-Mendes

មតិយោបល់