ព័ត៌មានជាតិ

ចម្លែកទៀតហើយ ខឹង​អ្នកជិតខាង​ដុតផ្ទះខ្លួនឯង​ចោល​ខ្ទេច​

ពោធិ៍សាត់៖ ករណី​ដ៏ចម្លែកមួយ បានកើតឡើង​កាលពីវេលាម៉ោង​១៩​និង​៤៥នាទី ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧ ដោយបុរសម្នាក់បានខឹង​អ្នកជិត រួ​ចផឹកស្រា​ឲ្យស្រវឹង​ដុតផ្ទះខ្លួន​​ឯងចោល​ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះ របស់ជនមុខសញ្ញាស្ថិតនៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បុរសដែលធ្វើការ​ដុតផ្ទះខ្លួនឯងចោលនេះ មានឈ្មោះ ជឿន សាវង់ ភេទ ប្រុស អាយុ២២ឆ្នាំ បានធ្វើការដុត​ផ្ទះ​ខ្លួន​ ដំបូលប្រក់
ស័ង្កសី ជញ្ជាំងស្លឹក បណ្តាលឲ្យឆេះខ្ទេច​សល់តែផេះ ។​
សមត្ថកិច្ចបានបញ្ជាក់ថា​ជនសង្ស័យខាងលើនេះ បាន ខឹង និងអ្នកជិតខាង ​ក៏​ផឹ​ក​ស្រា​អោ​យ​ស្រ​វឹ​ង​ ​រួ​ច​ធ្វើ​ស​ក​ម្ម​ភា​ព​ដុ​ត​ផ្ទះ​រ​ប​​ស់​ខ្លួ​ន​ ​​។ បច្ចុប្បន្ន ជនមុខសញ្ញាយើងបានធ្វើការឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកក្រគរ៕

មតិយោបល់