សារព័ត៌មានវីគី បានចុះផ្សាយឲ្យដឹងថា ក្លិបអធិរាជស Real Madrid បានរៀបចំចរចារខ្ចី កីឡាករ ខ្សែប្រយុទ្ធសញ្ជាតិកូឡ៊ុំប៊ី Radamel Falcao ខណៈដែលក្លិបនេះកំពុងក្រាញននៀលរក្សាទុកគាត់នោះ ។
កីឡាករ Radamel Falcao ទើបតែចូលរួមលេងឲ្យក្របខណ្ឌ Ligue 1 កាលពីរដូវកាលមុន ដោយ Monaco ទិញក្នុងតម្លៃ ៥០ លានផោន ពី ក្លិប Atletico Madrid ម្ចាស់ជើងឯក ពានរង្វាន់ La Liga ។
អ្នកចាត់ការទូទៅក្លិប Carlo Ancelotti បានផ្តល់ទឹកប្រាក់ឈ្នួលចំនួន ១០លានផោន សម្រាប់ការខ្ចីជើងនេះ ដែលត្រូវទៅលេងនៅ Real Madrid ក្នុងឆ្នាំ ២០១៤ និង ២០១៤ រដូវកាលថ្មី ។
ការខ្ចីជើងនេះ ត្រូវបានគេដឹងថា ក្រោយបរាជ័យ ដាក់សំណើរ ទិញ Angel Di Maria មិនបានសម្រេច ខណៈដែល PSG ជះទឹកលុយទាំងដុល នោះ ។ ព្រោះថា Real Madrid កំពុងខ្វះទឹកលុយជះ ដោយសារតែខ្លួនបានចំណាយ ១០០ លានផោន ចុះកុងត្រាកីឡាករ James Rodriguez និង Toni Kroos ៕
មតិយោបល់