មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គិសនី មណ្ឌលគិរី បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីរតនគិរី (ច្រកកោះញែក) មូលហេតុដោយសាររន្ទះបាញ់ដាច់ខ្សែFuse link ហ្វាB បង្គោលMain Meter ព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ក្រុងសែនមនោរម្យ (២)ស្រុកអូររាំង (៣)ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា (៤)ស្រុកពេជ្រាដា(៥)ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្តូរ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ៧និង១៧នាទីយប់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។សូមអរគុណ
ខេត្តមណ្ឌលគិរី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ៕
មតិយោបល់