ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តាយ សុខ សោ​ម៉ា​វត្តី គម្រាម​វែកមុខ​អ្នក​ប្រើ​ទំព័រ​ដាក់ឈ្មោះ និង​រូប​កូន​ខ្លួន រិះគន់​លើ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​

​ភ្នំពេញ​៖ក្រោយ​គេហទំព័រ ដំណឹង បាន​ចុះផ្សាយ​ថា “​តារា​សម្តែង សុខ សោ​ម៉ា​វត្តី រិះគន់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​” ស្រាប់តែ ម្តាយ​របស់ កញ្ញា សុខ សោ​ម៉ា​វត្តី ផ្ទុះ​កំហឹង យ៉ាងខ្លាំង ទៅ​លើ​ទំព័រ ដែល​ប្រើប្រាស់ ឈ្មោះ កូន​របស់​ខ្លួន ថែមទាំង​ដាក់​រូប​រាល់​សកម្ម​របស់​នាង ធ្វើការ​រិះគន់​ទៅ​លើ ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត ថា “​ចង់​និយាយ រឿង​ពិត មួយ ឥឡូវនេះ ក្រុមហ៊ុន Smart កាត់លុយ អស់​ស្ទុះ Change លុយ លេង internet មិនទាន់​ដឹង​អី​ផង កាត់លុយ​អស់​
​បើ​មិត្ត មាន​បញ្ហា ដូច​ខ្ញុំ ជួយ Share & Comment thank you…….. “ ។ ជាមួយនឹង​ពាក្យរិះគន់​នេះ អ្នកលេង​បណ្តាញ​សង្គម ជាច្រើន បាន​ធ្វើ​ការរិះគន់​បន្ទ​រ យ៉ាង​ព្រោងព្រាត ខណៈ​ដែល​ទំព័រ​នេះ មាន​អ្នក​ចុច Like រហូតដល់​ទៅ ១ សែន​នាក់ ។​

​ឆ្លើយឆ្លង​ជាមួយ​នឹង​ដំណឹង តាមរយៈ​ទូរស័ព្ទ ដៃ នៅ​ប៉ុន្មាន​នាទី មុននេះ ម្តាយ​របស់ សុខ សោ​ម៉ា​វត្តី បាន​ប្រតិកម្ម​យ៉ាងខ្លាំង ទៅ​លើ​ទំព័រ ដែល​ដាក់​ឈ្មោះ Sok Somavutey ថែមទាំង​មាន​រាល់​សកម្មភាព​រូ​ភាព កូន​របស់​ខ្លួន ឲ្យដឹងថា ” ទំព័រ​នោះ​មិន​ពិត​ទេ អូន ជា​ទំព័រ​ក្លែងក្លាយ កូនស្រី​របស់​ខ្លួន អត់​បង្កើត​ទំព័រ Like ទេ ហើយ​ឈ្មោះ ទំព័រ​នោះ​ដាក់ឈ្មោះ Sok Somavutey ដែល​មើលទៅ​ស្រដៀង​គ្នា តែ​ខុស​ត្រង់​ថា កូន​របស់ អ៊ុំ សរសេរ Somavotey ឯ​គេ​បន្លំ​នោះ​សរសេរ Somavutey ពោល​គឺ​ខុស អក្សេរ O និង U តែប៉ុណ្ណោះ ។ គាត់​បាន​បន្តទៀតថា នេះ​ជា​ចេតនា បង្កាច់​បង្ខូច ដល់​កេរ្តិ៍ឈ្មោះ​កូនស្រី​ខ្លួន បើសិន​ជា​ទំព័រ​នេះ នៅតែ​បន្ត​យ៉ាង​គឃ្លើន​យ៉ាងនេះ​ទៀត គាត់​នឹង​ចាត់វិធានការ​តាម​ច្បាប់​វែកមុខ​ជន ខិលខូច រូបនោះ តែម្តង​” ។​

​ម្តាយ សុខ សោ​ម៉ា​វត្តី បានបញ្ជាក់​ថា “​វា​មិនមែន​ជា​លើក​ទី ១ នោះទេ ទំព័រ​ខាងលើ នោះ​បាន​សរសេរ តែ​ផ្តេស​តែ​ផ្តាស់ ម្តង​រួចរាល់​ហើយ ដែល​ធ្វើឲ្យ​អ្នកសារព័ត៌មាន​យល់ច្រឡំ​ថា នាង​កំពុង​មាន​បញ្ហា ជាមួយនឹង​ប្តី​របស់​ខ្លួន តែ​ធាតុពិត កូនស្រី និង កូនប្រសារ​របស់​ខ្ញុំ ស្រលាញ់គ្នា យ៉ាង​ល្អូកល្អើន ជាទីបំផុត ហើយរឿង​រិះគន់លើក្រុមហ៊ុនទូរស័ព្ទស្មាន គ្មានទេ​ “
10404065_773593276012180_3731997719856329271_n

មតិយោបល់