ព័ត៌មានជាតិ

Juventus មិន​លក់​កីឡាករ Arturo Vidal

​អ៊ីតាលី ៖ អ្នកគ្រប់គ្រង​ក្លិប Juventus លោក Massimiliano Allegri បាន​ច្រានចោល​នូវ​ការលក់ កីឡាករ​ដែលជា​គោលដៅ​របស់​បិសាច​ក្រហម នោះ​គឺ​កីឡាករ Arturo Vidal សញ្ជាតិ​ឈី​លី ។​
​លោក Massimiliano Allegri បានឲ្យដឹងថា កីឡាករ Arturo Vidal ក្រៅពី​បិសាច​ក្រហម នៅ​មាន​ក្លិប​ធំៗ​ជាច្រើន​ដូចជា Bayern Munich និង Real Madrid ក៏​ប៉ុន្តែ​គាត់​នឹង​មិន​លក់​នោះ​ឡើយ ។​

​អតីត អ្នកគ្រប់គ្រង ក្លិប AC Milan រូបនេះ​បាន​បង្ហើប​ថា វា​ជា​រឿង​ធម្មតា​នោះទេ ជាមួយនឹង​ការចាប់អារម្មណ៍ ចុះហត្ថលេខា លើ​កីឡាករ Vidal តែ​គាត់​បាន​ក្លៀ​នូវ​ចំណុច​នោះ​អស់ហើយ ។​
​ថ្លែង​ប្រាប់​ដល់ Tuttosport “​ខ្ញុំ​មិន​គិត​ចំពោះ​ទីផ្សារ តែ​ធម្មតា​នោះទេ កីឡាករ​ល្អ តែងតែ​មាន​គេ​និយាយ​ហើយ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​មិន​លក់​” ។​

​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Vidal បាន​ចូលរួម​លេង ជាមួយនឹង Juventus បន្ទាប់​ពី​ផ្លាស់ មក​ពី​ក្លិប Bayer Leverkusen ក្នុង​តម្លៃ​ខ្លួន ១០,៥ លាន​អឺរ៉ូ ប្រហែល ១៣,៤ លាន​ដុល្លារ អាមេរិក នៅក្នុង​ឆ្នាំ ២០១១ និង​បង្ហាញខ្លួន​លេង ៩៥ ដង រគ​គ្រាប់​បាល់ប​នា ២៨ គ្រាប់ ៕​
Arturo Vidal

មតិយោបល់