ព័ត៌មានជាតិ

កីឡាករ Edin Dzeko បន្ត​កុងត្រា​រយៈពេល​វែង ជាមួយនឹង​មេឃ​ខៀវ

​អង់គ្លេស​៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ូ​ស្នៀរ បាន​បើក​រយៈពេល​វែង កុងត្រា​ជាមួយនឹង​ពហុ​កីឡដ្ឋាន Etihad Stadium ដែល​កុងត្រា​បន្ទាប់ពី មិត្ត​រួម​ក្រុម Vincent Kompany, David Silva និង Sergio Aguero ។​

​កីឡាករ Edin Dzeko បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប រយៈពេល ៤ ឆ្នាំ​បន្ថែមទៀត ដោយ​ការ​កុងត្រា​ថ្មី​នេះដែរ កីឡាករ​រូបនេះ នឹង​លេង​រហូតដល់​ឆ្នាំ ២០១៨ ឲ្យ​ក្លិប មេឃ​ខៀវ ។​
​កីឡាករ Edin Dzeko ថ្លែង​ប្រាប់​ដល់​គេហទំព័រ ក្លិប​ឲ្យដឹងថា “​ខ្លួន​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​អាច​បន្ត​លេងឲ្យ​ម្ចាស់​ពានរង្វាន់ Premier League ដែល​មេឃ​ខៀវ គឺជា​ផ្ទះ​ទី ២ របស់ខ្លួន ដូច្នេះ ងាយស្រួល​ក្នុង​ការសម្រេចចិត្ត ដើម្បី​លេង​ក្នុង​រយៈពេល វែង​” ។​

​បើសិនជា​យើង​ក្រឡេក​មើល​ទៅ​កីឡាករ​ចំណូល​ថ្មី Stevan Jovetic និង Alvaro Negredo ដែល​ទើប​មកដល់ ត្រូវបាន​គេ​គិតថា Edin Dzeko ជា​មុខសញ្ញា​ដែល​ត្រូវ​ចាកចេញ តែ​ពេល​នេះ​ផ្ទុយស្រឡះ ៕​
Edin Dzeko

មតិយោបល់