ព័ត៌មានជាតិ

iPhone 6 នឹង​អាច​លក់​អស់ ៧៥​លាន​គ្រឿង នៅ​ចុងឆ្នាំ​នេះ​

​ស្ថាប័ន​វិភាគ​ទិន្នន័យ​ទីផ្សារ RBC បាន​បង្ហាញ​ឲ្យដឹងថា ក្រុមហ៊ុន Apple នឹង​អាច​លក់ iPhone ថ្មី​បាន​រហូត​ដល់​ទៅ ៧៥​លាន​គ្រឿង​នៅក្នុង​ឆ្នាំ ២០១៤ នេះ​។​

​លោក Amit Daryanani អ្នកវិភាគ​ឯករាជ​របស់ RBC បាន​បង្ហាញ​ឲ្យដឹងថា នៅ​ខែ​កញ្ញា ខាងមុខ Apple នឹង​បង្ហាញ iPhone ជំនាន់​ថ្មី ដោយ​នៅ​សប្ដាហ៍​ដំបូង អាច​លក់បាន ១០​លាន​គ្រឿង ហើយ​រហូត​ដល់​បំណាច់​ឆ្នាំ​គឺ​អាច​លក់បាន ៧៥​លាន​គ្រឿង​។​

​កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Apple លក់ iPhone 5C/S5 បាន ៩​លាន​គ្រឿង នៅ​ដើម​សប្ដាហ៍​ដំបូង ដូច្នេះ សម្រាប់​ឆ្នាំ ២០១៤ នេះ រឿង​លក់បាន ១០​លាន​គ្រឿង​នោះ​អាច​និយាយបាន​ថា ជា​រឿង​ធម្មតា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញ iPhone ថ្មី​នៅ​ពាក់កណ្ដាល​ខែ​កញ្ញា ដោយ​អាច​មាន​ពីរ​ម៉ូ​ដែល​ផ្សេង​៕

iphone 6

មតិយោបល់