ស្ត្រីមានគភ៌គួរតែទទួលខ្យល់បរិសុទ្ធតាមរយះការបើកបង្អួច។អ្នកជំនាញខាងសុខភាពសាធារណះរបស់អាមេរិកគ្រោងចេញពីអត្ថបទដែលទាក់ទងនិងសុខភាពស្ត្រីពេលមានផ្ទៃពោះលើទស្សនាវដ្ដីមួយកាលពីខែមេសានេះពីការស្រាវជ្រាវរបស់ខ្លួនដែលថាការបើកបង្អួចផ្ទះជាញឹកញាប់អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះនឹងមានភាគរយទាបក្នុងការសំរាលកូនមិនគ្រប់ខែ។
<
យោងតាមលទ្ធផលស្ទាបស្ទង់ក្នុងចំនោមស្ត្រីមានផ្ទៃពោះ1760នាក់ក្នុងទីក្រុងមួយក្នុងរដ្ឋLos Angelesទៅលើប្រធានបទខ្យល់អាកាសបរិស្ថានជុំវិញនៅពេលស្ត្រីទាំងនោះមានគភ៌ ពួកគេបាននិយាយយ៉ាងច្បាស់លាស់ថាជាទូទៅពួកគេតែងតែបើកបង្អួចជារឿយៗក្នុងមួយថ្ងៃហើយការប្រើប្រាស់ទឹកអប់និងទឹកSprayក្រអូបផ្សេងៗដើម្បីទទួលបាននូវខ្យល់អាកាសល្អនៅផ្ទះរបស់គេ។
ទោះបីជាអ្នកជំនាញមិនបានបញ្ជាក់ពីផលប៉ះពាល់ដែលអាចបណ្តាលមកពីសារធាតុគិមីទាំងនោះប៉ុន្តែគេបានពន្យល់ថាការបើកបង្អួចកាន់តែច្រើនកាន់តែល្អសំរាប់ស្ត្រីមានគភ៌។
បន្ថែមទៀតថាការទទួលយកខ្យល់បរិយាកាសខាងក្រៅឲ្យច្រើនល្អជាងស្ថិតនៅក្នុងបន្ទប់បិទជិតព្រោះថាវានឹងធ្វើឲ្យការមានគត៍ប្រព្រឹត្តទៅបានល្អជាង៕
មតិយោបល់