ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ ជិះម៉ូតូទៅបុករថយន្តហាយទ្បែនឌ័រ បណ្ដាលឲ្យរបួសយ៉ាងដំណំ

បន្ទាយ​មាន​ជ័យ: នៅ​វេលា​ម៉ោង​ ៨​និង​១០​ព្រឹក​ ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតបុកនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់រង​របួសធ្ងន់​ នៅ​ត្រង់​ចំណុច​ផ្សារ​ចម្ការ​គរ​ (​ផ្សារ​ថ្មី​)​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ។

ជន​រង​គ្រោះ​មានឈ្មោះ​ ហ៊ីង​ សំ​បាន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ​បុខរបរ​មន្ត្រី​យោធា​ មាន​ទីលំនៅ​ភូមិ​ពងទឹក​ ឃុំ​អំបិល​ ស្រុក​បន្ទាយ​អំបិល​ ខេត្តឧត្តរមានជ័យ​។​ ចំណែក​ម្ចាស់​រថយន្ត​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ។

សមត្ថកិច្ច បានឲ្យដឹងថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មន្ត្រី​យោធា​ម្នាក់បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ WAVE​ 110​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ឧ​ត្ត​មាន​ជ័យ​ 1D​-4399​ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ មាន​រថយន្ត​ហាយទ្បែនឌ័រ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W​-6795​ បើក​ចេញពី​ផ្សារ​ក្នុង​ល្បឿន​យឺត​ឡើង​លើ​ផ្លូវជាតិ​ ឆ្ពោះទៅ​ទិស​ខាងត្បូង​បាន​បន្តិច​ ក៏ត្រូវម៉ូតូ​ខាងលើ​បុក​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ ដួល​បោក​ក្បាលនឹង​ថ្នល់​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ស្រុក​មង្គល​បូ​រី​។​

ករណីនេះ ​ម៉ូតូ​រង​ការ​ខូចខាតធ្ងន់ធ្ងរ​ រីឯ​រថយន្ត​ខូចខាត​ផ្នែក​ខាងក្រោយ​មួយ​ចំហៀង​៕​

មតិយោបល់