ព័ត៌មានជាតិ

Juventus​ កំពុងសំឡឹងកីឡាករ Glen Johnson របស់ហង្សក្រហម​

​ខ្សែការពារ​ក្លិប​ហង្ស​ក្រហម Liverpool កីឡាករ Glen Johnson កំពុង​ក្លាយជា​គោលដៅ​របស់​ក្លិប​ជើងឯក ក្របខណ្ឌ​អ៊ីតាលី Serie A គឺ​សេះបង្កង់ Juventus​ ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយ Liverpool ​នៅ​រដូវក្តៅ​ក្រោយ​ប៉ុន្តែ​មកដល់ពេលនេះ រូបគេ​នៅ​មិនទាន់​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នៅឡើយ​ទេ ។

​យោងតាម​គេហទំព័រ The Mirror ​បាន​ផ្សព្វផ្សាយ​ថា ​ក្លិប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ​កំពុងតែ​តាមដាន​មើល ពី​ស្ថានភាព​របស់ Johnson ហើយ​គ្រោង​នឹងដាក់​សំណើរ​ទិញយក​ខ្សែការពារ​រូបនេះ​នៅពេលដែល​ទីផ្សារ​ដោះដូរ កីឡាករ​បើកទ្វារ​ជាថ្មី នៅ​ខែមករា​ខាងមុខ​ ​គួរ​រម្លឹក​ឡើងវិញ​ថា Johnsonបាន​ផ្លាស់​មក Liverpool កាលពី​ឆ្នាំ​ ២០០៩ ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​១៨​លាន​ផោន ប្រហែល ២៩ លានដុល្លារ​៕
glen-johnson_2422406a

មតិយោបល់