ព័ត៌មានជាតិ

ថ្ងៃនេះ​គំរប់​​ខួប​១៣ឆ្នាំ​នៃ​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​

ឲ្យតែ​ដល់​ថ្ងៃ​ទី​១១​ខែ​កញ្ញា ប្រជាពលរដ្ឋ​អាមេរិក​គ្រប់រូប​តែងតែ​ចាំ​មិន​ភ្លេច ព្រោះ​វា​ជា​ថ្ងៃ​សោកនាដកម្ម​ដ៏​រន្ធ​ត់​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ២.៩៩៦​នាក់ និង​រង​របួស​ជាង ៦.០០០​នាក់​។​

World-Trade-Center-Attack

​កាលពី​វេលា​ម៉ោង ៨​និង​៤៦​នាទី​ព្រឹក នា​ថ្ងៃ​ទី​១១​ខែ​កញ្ញា ឆ្នាំ ២០០១ ក្រុម​ភារ​វ​កម្ម​អាល់​កៃ​ដា បាន​បញ្ជា​ទៅ​លើ​អ្នកបើកបរ​យន្តហោះ American Airlines Flight 11 និង United Airlines Flight 175 ឲ្យទៅ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​។​

​ត្រឹម​រយៈពេល​ពីរ​ម៉ោង​ប៉ុណ្ណោះ​អគារ​ដ៏​ធំ​ទាំង​ពីរ​ត្រូវបាន​ដួលរលំ​ខ្ទេច​ម៉ដ្ឋ​ដូច​ផេះ ហើយ​រចនាសម្ព័ន្ធ​ដែល​ជិត​នោះ​ក៏រង់​ផល​ប៉ះពាល់​យ៉ាង​ច្រើនសន្ធឹក​។​

​ក្រុម​ភារ​វក​បាន​បញ្ជា​ទៅ​លើ​យន្តហោះ​ទី​៣​ដែល​មានឈ្មោះ​ថា American Airlines Flight 77 សំដៅ​ទៅ​កាន់​ទីស្ដីការក្រសួង​ការពារ​ជាតិ​អាមេរិក (Pentagon) និង​យន្តហោះ​ទី​៤​បាន​ឆ្ពោះទៅកាន់​សេត​វិមាន​វ៉ាន់​ស៊ីន​តោន ប៉ុន្តែ​យន្ត​នោះ​មិន​បាន​ទៅ​ដល់​ទេ ព្រោះ​ធ្លាក់​អ្នកដំណើរ និង​អ្នក​បើក​យន្តហោះ​បាន​តតាំង​នឹង​ពួក​ភារ​វក​ទើប​ធ្វើឲ្យ​យន្តហោះ​ធ្លាក់ចុះ​។​

Flight_paths_of_hijacked_planes-September_11_attacks

​ក្រោយ​ពី​ការវាយប្រហារ​ចប់ របាយការណ៍​បានបញ្ជាក់​ថា មាន​មនុស្ស​ជិត ៣.០០០​នាក់​បាន​ស្លាប់ និង​រង​របួស​ជាង ៦.០០០​នាក់​។ សម្រាប់​ការសម្អាត​ទីធ្លា​នៃ​អគារ​ពាណិជ្ជកម្ម​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ប្រើ​រយៈពេល​ជាង​១​ឆ្នាំ ទើប​សម្អាត​រួច ហើយ​ការកសាង​អគារ​នេះ​ឡើង​វិញ​ត្រូវ​បាន​បញ្ជប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៣​។​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​សហរដ្ឋអាមេរិក​ចាត់ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិន​អាច​ភ្លេច​បាន ហើយ​ប្រជាពលរដ្ឋ​អាមេរិក​ចង់ចាំ​នូវ​ថ្ងៃទី​១១​ខែកញ្ញា​នេះ​ក្នុង​ចិត្ត​គ្រប់គ្នា​។​

​ការវាយប្រហារ​នេះ​មិន​ត្រឹមតែ​បាន​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ធ្វើឲ្យ​សេដ្ឋកិច្ចពិភពលោ​កធ្លាក់​ចុះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​៕

មតិយោបល់