ព័ត៌មានជាតិ

តារាចម្រៀង ខេ​ម គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​មិត្តស្រី​បាញ់សម្លាប់ (Video Inside)

​តារាចម្រៀង ខេ​ម ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន ដែល​មាន​សំនៀងល្អ​ឯក ពោល​គឺ​មាន​សំលេង​ដាច់ដោយឡែក​ពី​គេ នោះ​គឺ​សំលេង​ស្អក់ ដែល​គេ​តែងតេ​ធៀប​ទៅ​នឹង​តារាចម្រៀង​ជើងចាស់ លោក ហួរ ឡា​វី ។ ចូល​ជ្រក​ក្នុង​ផលិតកម្ម ថោ​ន ខេ​ម ទទួលបាន​ប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ អាច​និយាយថា ជា​តារាចម្រៀង ដែល​ស្ថិតនៅ​ជួរមុខ ក្នុង​ទ្រនំ​ថោ​ន ព្រោះ​សំឡេង​ល្អ​ជាងគេ​ក្នុង​ចំណោម​តារាចម្រៀង​ប្រុស​ក្នុង​ផលិតកម្ម​មួយ​នេះ​។​

​ទន្ទឹម​ជាមួយនឹង​ប្រជាប្រិយភាព​ហូរហៀរ​ស្រាប់ តែ​ឭ​ដំណឹង នៅ​ពេល​ថ្មីៗ​នេះ​ដែរ​ថា តារាចម្រៀង​សំឡេង​ស្អក​រូបនេះ​បាន​ទទួល​រងគ្រោះថ្នាក់ ដល់​បាត់បង់​ជីវិត ដោយសារ​តែ​មិត្តស្រី​របស់ខ្លួន បាញ់សម្លាប់​នៅក្នុង​រោងការ ។ ហេតុការណ៍​នេះ​ដែរ បាន​ធ្វើឲ្យ មជ្ឈដ្ឋាន​អ្នក​ស្នេហា វិស័យ​សិល្ប: និង​អ្នកគាំទ្រ តារា​ចម្រៀង​រូប​នេះ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​នឹកស្មាន​មិន​ដល់​ឡើយ ។ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា តារាចម្រៀង​ខេ​ម ត្រូវបាន​មិត្តស្រី​សម្លាប់ ដោយ​កើត​ចេញពី​ជំលោះ​ដណ្តើម​សង្សារ និង ករណី​គំនុំ​គ្រួសារ ផងដែរ​។

​រឿងរ៉ាវ​ដ៏​រសើប​នេះ ប្រភព​ខាងលើ​បញ្ជាក់​ថែម​ទៀត​ថា ករណី​នេះ​កើតឡើង​នៅ​ក្នុង​រោងការ​អតីត​សង្សារ​របស់​ខ្លួន ហើយក៏​ជា​រោងការ​ឃាត់​ករ​ដែល​បានសម្លាប់ ឪពុក​របស់​ខ្លួន ទាក់ទង​អំណាច និង​ការងារ​ផងដែរ ។ ​ក្រោយ​ពី​ឭ​ដំណឹង ត្រូវបាន​គេ​ជជីក​ពី​មាត់​មួយ ទៅ​មាត់​មួយទៀត ថា​រឿង​នេះ​ពិត​ដែរឬទេ​? ។

​តែ​ទោះជា​យ៉ាងណា ប្រភព​ដែល​អាច​យកជាការ​បាន បានឲ្យដឹងថា រឿង​នេះ​ដែរ វា​ពិត​ណាស់ ខេ​ម ត្រូវបាន មិត្តស្រី​របស់​ខ្លួន​បាញ់សម្លាប់​នៅ​ក្នុង​រោងការ ដោយសារ​តែ​បញ្ហា​ខាងលើ ។ ក៏ប៉ុន្តេ បញ្ហា​នេះ​ដែរ វា​គ្រានតែ​ជា​ឈុត​សម្តែង​របស់ ខេ​ម នៅក្នុង​បទ​ចម្រៀង “​កុំ​ទាន់​ស្រលាញ់​គេ ឲ្យ​ខ្លាំងជាង​បង ” និពន្ធ​ដោយ លោក យឹម តាស្រង់ ដែល​ជា​បទ​ចម្រៀង​ចេញ​កាលពី​ឆ្នាំ ២០១២ តែប៉ុណ្ណោះ​។ ហេតុដូច្នេះ សូម​ម្រិយ​មិត្ត​រក្សា ភាពស្ងប់ស្ងាត់​៕​
//i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Kem1_zps2b1b0261.jpg
//i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Kem4_zps5aaa9004.jpg
//i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Kem3_zps34b607e3.jpg
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់