ព័ត៌មានជាតិ

Floyd Mayweather នឹង​វាយ​ជាមួយនឹង PacMan បើសិន​កីឡាករ​នេះ​ចាកចេញ​ពី​ចំណុច​រំខាន​មួយ​

​នៅ​យប់​ថ្ងៃទី ២៤ ខែ កញ្ញា​នេះ ខណៈ​ដែល​អ្នក​រាល់គ្នា​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល ផ្គូរ​ផ្គង​រវាង កីឡាករ Manny Pacquiao និង កីឡាករ​វាយ​មិន​ដែល​ចាញ់ Floyd Mayweather នោះ អ្នកគាំទ្រ​កីឡាករ​ទាំងពីរ បាន​ភ្ញាក់ផ្អើល ជាមួយ​នឹង​សំនួរ កីឡាករ ហ្វីលីពីន ធ្វិត​នៅលើ​គណនី​ធ្វិត​ទ័រ​សួរ​ទៅកាន់​កីឡាករ​អាមេរិក​ក្បាល​ត្រងោល​ស្បែក​ខ្មៅ ប្រកួត​មិនដែល​ចាញ់ ថា “​ខ្ញុំ​ត្រូវការ​ដឹង​អំពី​បំណងប្រាថ្នា​របស់​អ្នក​វាយ​ជាមួយនឹង​ខ្ញុំ ប្រាប់​ខ្ញុំ​រាល់​រឿង​គ្រប់យ៉ាង​មក​”​។​
​បន្ទាប់​ពី​អាន​ធ្វី​ត​នេះ អ្នក​ដែល​តាមដាន​ព័ត៌មាន​នេះ ឃើញ​ធ្វិត​តារា​ប្រដាល់​ពិភពលោក កំពុង​ចាប់អារម្មណ៍ ចង់​ឃើញ​ព្រឹត្តិការណ៍​ធំ ប្រចាំ​សតវត្សរ៍ នេះ​កើតឡើង ។
​ក្នុង​បទ​សភា​សន៍​មួយ កីឡាករ Floyd Mayweather និយាយថា គាត់​នឹង​វាយ​ជាមួយនឹង PacMan ប្រសិនបើ Bob Arum មិន​រំខាន ។ ក្នុងនោះ Floyd ក៏​ផ្តល់​គំនិត​ខ្លះ​ឲ្យ​ចាកចេញ​ពី Bob Arum បើ​រឿង​នេះ​គាត់​ធ្វើ​បាន ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ នឹង​កើតឡើង ប៉ុន្តែ​ជា​អកុសល PacMan ស្ថិតនៅក្នុង​ដៃ Bob Arum ឥឡូវនេះ​៕

Floyd

មតិយោបល់