ព័ត៌មានជាតិ

បិសាច​ក្រហម Manchester United ត្រូវតែ​ចំណាយ ២២៨ លាន​ដុល្លារ ដើម្បី​នាំយក​កីឡាករ Ronaldo មកវិញ

​អង់គ្លេស​៖ សុបិន្ត​បិសាច​ក្រហម Manchester United នាំយក​អតីត​វីរៈបុរស​របស់ខ្លួន Cristiano Ronaldo មកកាន់​ទឹកដី Old Trafford អាច​នឹង​ត្រូវ​ធ្វើឡើង​ជា​ការពិត​មួយ ។ ប៉ុន្តែ បើសិនជា​បិសាច​ក្រហម​អាចបំពេញ​កញ្ជប់​ទឹកប្រាក់ ១៤០ លាន​ផោន ប្រហែល ២២៨ លាន​ដុល្លារ ឲ្យ Real Madrid និង កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គាល​នោះ សុបិន្ត​នេះ​នឹង​ក្លាយជា​ការពិត ជាមិនខាន​។​

​ប្រភព​ព័ត៌មាន​ចុងក្រោយ បាន​ចុះផ្សាយ​ថា ក្លិប​អធិរាជ​ស Real Madrid មាន​ឆន្ទះ​អនុញ្ញាតិឲ្យ Ronaldo ចាកចេញ នៅ​រដូវ​កាល​បន្ទាប់ ខណៈ​ដែល​បំណុល​របស់​ខ្លួន មាន​កម្រិត​ខ្ពស់ ហើយ កីឡាករ​ខ្លួន​ក៏​កំពុង​ក្រាញននៀល​ចេញ​ដែរនោះ ។​

​ជា​ការពិត​ណាស់ យ៉ាងហោច​បំផុត តម្លៃ​ខ្លួន ៦០ លាន​ផោន ដោយ​បូក​រួម​ទាំង តម្លៃ​ទិញ ៨០ លាន​ផោន ពី​បិសាច​ក្រហម កាលពី​ឆ្នាំ ២០០៩ ។​
​បច្ចុប្បន្ននេះ កីឡាករ Ronaldo អាច​រក​ប្រាក់​បាន ៣៨០ ០០០ ផោន ប្រហែល ៦ សែន​ដុល្លារ ក្នុង​មួយ​សប្តាហ៍ ពី​ពហុ​កីឡដ្ឋាន Bernabeu ហើយក៏​មិន​ចង់​ឲ្យ​ទឹកប្រាក់​នេះ​បាត់បង់​ដែរ នោះ​មានន័យ​ថា បិសាច​ក្រហម​ត្រូវ​ចំណាយ​ទឹកប្រាក់​ឲ្យ​ពួកគេ​ខ្ពស់ត្រដែត​តែម្តង ដើម្បី​ពាំនាំ​កីឡាករ​រូបនេះ​មកកាន់​ទឹកដី Old Traford ៕
Cristiano-Ronaldo-Real-Madrid4

មតិយោបល់