ព័ត៌មានជាតិ

ប​ង្គួយ​​យ​ក្ស​​​ប​ង្ហាញ​ខ្លួន​ ​ក្បែរ​ផ្ទះឯ​ក​ឧ​ត្តម​ ​ហ៊ុ​ន​ ​តូ​ ​ ​ ​ស្ទះច​រា​ច​​រ​ណ៍​ណែ​ន​ណា​ន់​តា​ន់​តា​ប់​​

ភ្នំពេញ ៖ ​វេលាម៉ោង ៥ និង ៣០ នាទី ​នៅស្តុបបូកគោ មានបញ្ហា​ស្ទះចរាចរណ៍ណែនណាន់​តាន់តាប់ ​ ដោយសារតែបង្គួយ​យក្ស​​បង្ហាញខ្លួន ។​
​សាក្សីដែលឃើញព្រឹត្តិការណ៍ស្ទះចរាចរណ៍នេះ បាន​បញ្ជាក់ថា ​បញ្ហាស្ទះចរាចរណ៍នៅ​ក្បែរស្តុបបូកគោនេះ មកពី មានសត្វបង្កួយយក្ស ឬ​គេហៅម្យ៉ាងទៀតថា សត្វបង្គួយចិន ទម្ងន់ ប្រហែល ពី ៨ ខាំ ទៅ ១ គីឡូក្រាមពណ៌ទឹក្រូច លាយខ្មៅ ទុំ​នៅលើខ្សែភ្លើង ​ក្បែរផ្ទះ ឯកឧត្តម ហ៊ុន តូ ធ្វើឲ្យអ្នកដំណើរចុះថតយ៉ាងព្រោងព្រាត ថតបង្ហោះទៅកាន់បណ្តាញសង្គម​ហ្វេសប៊ុក​។​
ប្រភពខាងលើបានបន្តថា ​លោកក៏មិនដឹងថា ​សត្វ​បង្កួយយក្ស ឬបង្កួយចិននេះចេញពីណាមកដែរ តែ​អាចមានអ្នកចិញ្ចឹមវានៅក្បែរនេះ​ ហើយក៏រួច មកទុំលើខ្សែភ្លើង ក្បែរ​ ផ្ទះ ឯកឧត្តម ហ៊ុន តូ តែ​ទោះជាយ៉ាងណា ៣០នាទីក្រោយមក ក៏មាន​អ្នកមកចាប់វា​ទៅរក្សាទុក ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍៕​

10357510_789218144454751_7183064137081016411_n

មតិយោបល់