ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរំពឹងថានឹងអាចលក់ខ្សែប្រយុទ្ធ Lukas Podolski ទៅឲ្យក្លិប Galatasaray នៅរដូវក្តៅនេះ ។
ជាមួយគ្នានោះក្លិបបាល់ទាត់របស់ប្រទេសទួរគីមួយនេះក៏កំពុងមានចំណាប់អារម្មណ៍ចង់បានកីឡាករ Joel Campbell របស់កាំភ្លើងធំ Arsenal ដូចគ្នាផងដែរ ប៉ុន្តែក្លិបកាំភ្លើងធំបានអះអាងថា ពួកគេនឹងព្រមលក់កីឡាករ Podolski តែប៉ុណ្ណោះ ។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានផ្លាស់ពីក្លិបនៅប្រទេសអាឡឺម៉ង់ Cologne (កូឡូញ) មក Arsenal កាលពីឆ្នាំ ២០១១ ក្នុងតម្លៃពលកម្មប្រមាណ ១១ លានផោនហើយបច្ចុប្បន្នរូបគេក៏កំពុងត្រូវបានក្លិបជាច្រើនៅអ៊ឺរ៉ុបមានការចាប់អារម្មណ៍ផងដែរប៉ុន្តែបើយោងតាមសារព័ត៌មាន The Sun បានអះអាងថា Galatasaray ជាក្លិបតែមួយគត់ដែលអាចនាំយក Podolski បាន ។
គួរបញ្ជាក់ថា នៅក្នុងរដូវកាលថ្មីនេះ Podolski ហាក់បីដូចជាមិនជាប់ជាជម្រើស១១នាក់សោះសម្រាប់ក្លិប Arsenal ៕
ព័ត៌មានជាតិ
មតិយោបល់