ព័ត៌មានជាតិ

សម្តេច​តេជោ ស្នើ​ឲ្យ​ឡាវ ពិចារណា​ផ្តល់​អាហា រូបករណ៍ ដល់​និស្សិត​កម្ពុជា​

​នៅក្នុង​ជំនួប​ទ្វេរ​ភាគី ជាមួយ ឯ​.​ឧ PrasithSayasit ឯកអគ្គរដ្ឋទូត​ឡាវ​ទើប​តែង​តាំ​ថ្មី នា​ព្រឹក​ថ្ងៃទី ២៦ កញ្ញា នៅ​វិមាន​សន្តិភាព សម្តេច តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ រដ្ឋា​ភិ បាល​ឡាវ តាមរយៈ ឯកអគ្គរដ្ឋទូត​ឡាវ​ទើប​តែង​តាំ​ថ្មី ពិចារណា​កែសំរួល គោលការណ៍ អាហា​រូប ក​រណ៍​ដល់​និស្សិត​កម្ពុជា​ដែល​ទៅ​ធ្វើ​ការសិក្សា​នៅ​ប្រទេស​ឡាវ​។ ក្នុងនោះដែរ សម្តេច​តេជោ មាន ប្រសាសន៍​ថា​សម្តេច​បាន​ណែនាំ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ពិភាក្សា​លើ​ករណី​ផងដែរ ។​
ឯ​.​ឧ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា ក្នុ្ងង​អណត្តិ​នេះ លោក PrasithSayasit ដែលជា​ឯកអគ្គរដ្ឋទូត​ឡាវ នឹង​ខិតខំ​ឲ្យអស់​ពី​កំលាំងកាយ​ចិត្ត​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ដែល មាន​ស្រាប់​នេះ រឹងមាំ​ថែម​ទៀត​តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង អនុស្សារណៈ ទាំងឡាយ​និង​អនុវត្ត​នូវ​សេចក្តីសំរេចចិត្ត​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​។​
សម្តេច​តេជោ បាន​សំដែង​នូវ​ការឯកភាព នូវ​ការលើកឡើង​ទាក់ទង រវាង​ប្រទេស​ទាំង​ពីរ​ជាមួយនឹង​ការ ប្រឹងប្រែង​របស់ ឯកឧត្តម នូវ​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិកា​រដ​ទៃ​ដែល​នឹង​អាច​មាន​ជា​បន្តបន្ទាប់​។ សម្តេច​តេជោ បាន​ស្នើសុំ​ឲ្យ អគ្គរដ្ឋទូត​ធ្វើការ​ជាមួយ ស្ថាប័ន កម្ពុជា​ទាំងអស់ ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។ សម្តេច​បញ្ជាក់ថា ទំនាក់ទំនង ប្រទេស​ទាំង​ពីរ​ពិសេស​ហើយ ប៉ុន្តែ​គប្បី​ណា​ស្វែងរក​វិធី យ៉ាង​ណា​ធ្វើឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ​ថែម​ទៀត ៕
Hun Sen

មតិយោបល់