តារាចម្រៀង Rihanna ត្រូវបានគេចាត់ទុកថា នឹងដើរតួយ៉ាងសំខាន់ក្នុងរឿង “Bond 24” ហើយមានពាក្យចចាមអារាមជាច្រើន បានឲ្យដឹងថា នាងនឹងដើរតួធ្វើជាមិត្តស្រីរបស់ Jame Bond 007 ផងដែរ។
បន្ទាប់ពីលេចនឭនូវស៊េរី តារាសម្តែងជាច្រើនដែលនឹងបង្ហាញខ្លួន ក្នុងរឿង “Bond 24” នោះ រឿងបន្ទាប់ដែលជារឿងបែបស៊ើបអង្កេត ឬ ចារកម្ម 007 នេះ ឥឡូវស្រាប់តែលេចឭព័ត៌មានផ្សេងទៀត ដោយតារាចម្រៀងអាមេរិក នឹងដើរតួជាមិត្តស្រី របស់ 007 នោះគឺតារាចម្រៀង Rihanna ។
ទស្សនាវដ្តី OK បានបង្ហើបព័ត៌មានឲ្យដឹងថា តារាចម្រៀង Rihanna នឹងត្រូវបានគេស្នើឲ្យដើរតួក្នុងរឿង បែបចារកម្ម បន្ទាប់របស់ Jame Bond 007 ។ ប្រភពដែលមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីថា “តារាចម្រៀង Rihanna ជាអ្នកគាំទ្រធំក្នុងសាច់រឿង Bond នេះ ហើយតែងតែបង្ហាញគំនិតចង់បង្ហាញខ្លួនតាមរយៈរឿងមួយនេះ ហើយនាងនឹងត្រូវបានគេស្នើឲ្យដាក់បញ្ចូលជាតួក្នុងរឿងចារកម្ម 007 ” ។
ជាច្រើនលើកច្រើនសារហើយ ដែល Rihanna ល្បីថានឹងបានដើរតួជាមួយនឹងលោក Daniel Craig តាមរយៈរឿង Skyfall និង រឿង ចារកម្ម 007 នេះ ដែលធ្វើឲ្យនាងសប្បាយរីករាយយ៉ាងខ្លាំង ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ព័ត៌មានដ៏សប្បាយ បានធ្វើឲ្យនាងខកបំណងដោយសារតែខាងផលិតករមិនបានសម្រេចចិត្តជ្រើសរើស យករូបនាង ឡើយ។
តើសម្រាប់រឿង “Bond 24” នេះ Rihanna អាចមានសង្ឈឹមដូចពាក្យចចាមអារាមដែរទេ ?
បញ្ជាក់ផងដែរថា រឿង “Bond 24” នឹងចាប់ផ្តើមថត នៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៤ និងរំពឹងថា បញ្ចប់នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ៕
មតិយោបល់