បាត់ដំបងៈ មានករណីម្ដាយមានជំងឺប្រសៃប្រសាទ ចាប់កូនស្រីខ្លួនឯងអាយុ១ខួបបោកនឹងក្ដាផ្ទះ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំនុចភូមិបុស្សស្អំ ស្ថិតក្នុងភូមិ ភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាម្ដាយឈ្មោះ តិ សុខឃីអាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកសាកសពក្មេងស្រីរងគ្រោះ ដែលជាកូនឈ្មោះ ណាល់ ស្រីពេជ្យ។
ក្រោយកើតហេតុប្រជាពលរដ្ធបានមករាយការណ៍ឲ្យសមត្ថកិច្ចយើង ចុះទៅឃាត់ខ្លួននឹងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់