ព័ត៌មានជាតិ

ក្រុម​អ្នកគាំទ្រ​ក្លិប Borussia Dortmund ប៉ះទង្គិច​ជាមួយ​នឹង​អ្នកគាំទ្រ​ក្លិប Galatasaray

​ក្លិប Borussia Dortmund បានបញ្ជាក់​ថា ក្រុម​អ្នកគាំទ្រ​ក្លិប​ខ្លួន បាន​ប៉ះទង្គិច​គ្នា​នៅ តួ​គី មុន​ការប្រកួត នៅ​រាត្រី​ថ្ងៃ​ពុធ នេះ ដោយ​ប្រកួត​ជាមួយនឹង Galatasaray ។​
​ក្លិប​អាល្លឺម៉ង់​បានបញ្ជាក់​ថា ក្រុម​អ្នកគាំទ្រ​ខ្លួន​ត្រូវបាន​ក្រុម​អ្នកគាំទ្រ​ក្លិប Galatasaray វាយប្រហារ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ក្នុង​ហាង​ស្រា​មួយ​កន្លែង ។​ការវាយប្រហារ​នេះ ដោយ​ប្រើ​កាំបិត ដំបង ដែល​ត្រូវបាន​គេ​ថត​បាន និង​បង្ហោះ​ចូល​ទៅ​កាន់ YouTube និង រូបភាព​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ នៅលើ​ធ្វី​ត​ទ័​រ ។​

Sascha Fligge នាយក​ក្លិប Dortmund បាន​ថ្លែង​ទៅកាន់​ទំព័រ ESPN FC ថា​”​ក្រុម​អ្នកគាំទ្រ​ក្លិប​តូច​បាន​វាយ​លើ​អ្នកគាំទ្រ​ក្លិប BVB ពីរ​នាក់​ឲ្យ​របួស ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​” ។ លោក​បាន​បន្តទៀតថា ក្រោយ​ហេតុការណ៍​នេះ ប៉ូលីស បាន​ចាប់ខ្លួន​ជនដៃដល់ ដោយ​រួមទាំង​វត្ថុតាង កាំបិត ដំបង របារ​ដែក ដោយ​ចាត់ការ​ទៅតាម​ច្បាប់​៕

bvb-fans-assaulted-in-turkey-991285
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់