សៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីយប់ថ្ងៃទី២១ខែតុលាកន្លងទៅបានបន្តចុះប្រតិបត្តិការណ៍ធ្វើការបង្ការ ទប់ស្កាត់ និងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនស្ត្រីដែលតែងតែដើរបង្ករភាពអាណាធិតេយ្យក្នុងការធ្វើសកម្មភាពទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិដែលតែងតែដើរកំសាន្តពេលយប់ក្នុងក្រុងសៀមរាបក្នុងការប្រកបរបររកស៊ីផ្លូវភេទក៏ដូចជា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការចាប់ប្រមូលក្រុមស្ត្រីមិនចេះរៀងចាលដែលប្រករបររកស៊ីផ្លូវភេទនៅម្តុំផ្សារចាស់ និង មាត់ស្ទឹងក្នុងក្រុងសៀមរាបរួចក៏បាននាំខ្លួនក្រុមស្ត្រីទាំងអស់នេះយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំនិងធ្វើការអប់រំធ្វើកិច្ចសន្យារួចប្រគល់ទៅអោយមន្ទីរសង្គមកិច្ចខេត្តសៀមរាបដើម្បីចំណាត់ការទៅតាមនិតិវិធីជាបន្ត ។
កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយអនុវត្តទៅតាមស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ ខ្លួន ដោយឡែកក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាពនោះ ។ ទើបជានិច្ចកាលការិយាល័យជំនាញតែងតែបានយកចិត្តទុកដាក់ខ្ពស់លើការ ការ ពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍បានយ៉ាងល្អប្រសើរ ៕
មតិយោបល់