ព័ត៌មានជាតិ

ទំនិញ​ជា​គ្រឿង​បរិភោគ​ខូច​គុណភាព​ជិត​២​តោន​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ប្រមូល​យក​ទៅ​ដុតចោល​

​ក្រុង​ប៉ោយប៉ែត​៖​ទំនិញ​ជា​គ្រឿង​បរិភោគ​ខូច​គុណភាព​ជាង​២​តោន ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ប្រមូល​យក​ទៅ​ដុត​​ចោល​ភ្លាមៗ​បន្ទាប់ពី​រកឃើញ​គ្រឿង​ទំនិញ​ដែល​ជា​អាហារ​បរិភោគ​ត្រូវបាន​ឈ្មួញ​លួច​បង្កប់​តាម​រទេះអូស​ចេញពី​ប្រទេស​ថៃ ហើយ​យកមក​លក់​បែប​អាណាធិបតេយ្យ​តាម​ផ្សារ​នានា​ក្នុង​​ក្រុង​ប៉ោយប៉ែត និង​លក់​បោះ​ដុំ​ឈ្មួញ​តូច​ធំ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ទៀតផង ហើយ​ក៏​ត្រូវ​​មន្ត្រី​ខាង​លើ​ស្ទាក់​ចាប់បាន​តែ​ម្តង​។​

​ជារឿយៗ​គេ​តែងតែ​សង្គេត​ឃើញ​មាន​ការលួចនាំ​ចូ​ល​រាល់​ទំនិញ​ដែល​ជា​គ្រឿង​បរិភោគ​ផ្សេងៗ​ដូចជា មាន់ ស្ករ​គ្រាប់ ទឹកក្រូច ទឹក​ខ្ទឹម​ជ្រក់ ត្រីខ នំ​ចម្រុះ តំណាប់​កន្ទួត ស្រា​បៀរ​កំប៉ុង ប្រហិត ឡេ​លាបខ្លួន ឡេ​គ្មាន​ស្លាក​សញ្ញា ទឹកខ្មះ និង​ប្រេងឆា ជាដើម វុត្ថុ​ទាំងនេះ​ត្រូវបាន​គេ​​រកឃើញថា គឺ​ខូចគុណភាព​ទាំងអស់ ដែល​កន្លង​ទៅ​ប្រជាពលរដ្ឋ​មួយចំនួនធំ មិន​បាន​ពិ​ចារ​​ណា​ហើយ​ក៏​ទិញ​យក​ទៅ​បរិភោគ​បង្ក​អោយ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត​ផង ។​

​គួ​រំលឹក​ដែរ​ថា ការ​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤ គេ​បាន​សម្គល់​ឃើញ​មន្ត្រី​កាំកុងត្រូល​​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បានធ្វើ​សកម្មភាព​ប្រមូល​ទំនិញ​ជា​គ្រឿង​បរិភោគ​ខូចគុណភាព​​ពី​ឃ្លាំង​និង​ទំនិញ​ដែល​ចាប់បាន​ថ្មីៗ​នៅក្នុង​រទេះអូស​ត្រង់​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​យក​ទៅ​ដុត​បំផ្លាញចោល​ទាំងស្រុង​តែ​ម្តង ។​
​តាម​ការលើកឡើង​របស់លោក អ៊ុត សុភាព ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាអោយដឹង​ថា រាល់​ទំនិញ​ដែល​លោក​បាន​ប្រមូល​យក​មក​ដុត​នេះ មាន​មួយ​​ចំនួន​កម្លាំង​បានធ្វើ​សកម្មភាព​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុង​ទីផ្សារ​តូច​ធំ នៅ​ប៉ោយប៉ែត និង​នៅ​បន្ទាយមានជ័យ ហើយក៏​បាន​ប្រទេះ​ឃើញ​មាន​គ្រឿង​បរិភោគ​មួយចំនួន​ធំ​ដូច​បាន​រៀបរាប់​ខាងលើ​ពី​ក្រុមអាជីវករ​ដក​យក​មក​រក្សាទុក​នៅក្នុង​ឃ្លាំង លោក​បាន​បញ្ជាក់ទៀតថា ក្រៅពី​មាន​ការត្រួតពិនិត្យ​តាម​ទីផ្សារ​រួច​កម្លាំង​ក៏បាន​ត្រួតពិនិត្យ​តាម​រទេះអូស​តូច​ធំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​ប្រចាំ ហើយក៏​បាន​ដកហូត​រាល់​ទំនិញ​ដែល​បាន​បង្កប់​នៅក្នុង​រទេះ​​អូស​ជា​បន្តបន្ទាប់​ផងដែរ ក្នុងនោះ​ដែរ​លោក​បាន​សំណូមពរ ទៅ​ដល់​អាជីវករ​រួម​ទាំង​ប្រជា​ពល​​រដ្ឋ​ដែល​ទិញ​គ្រឿង​បរិភោគ​មេត្តា​ចូលរួម​ត្រួតពិនិត្យ​ទំនិញ​ដែល​ខ្លួន​ត្រូវ​ទិញ​យក​ទៅ​ទទួលទាន​​អោយបាន​ច្បាស់លាស់​មុន​និង​ទទួលទាន​នោះ​ជះ​វាង​ដល់​ការប៉ះពាល់​សុខភាព​ដល់​ខ្លួន​ទៀត​​ផង​៕
2014-10-22_214411
2014-10-22_214359

មតិយោបល់