ភ្នំពេញ៖ ក្រោយពីការអះអាងរបស់លោក មាស សុខរតនៈ ថាបានត្រៀម ២០ បទ សម្រាប់គូម៉ា រួចមក បទថ្មី ក្រោមចំណងជើងថា ស្រលាញ់អូនស្មោះបងខុសមែនទេ ? កំពុងតែប្រទាញ់អារម្មណ៍អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងសំឡេងដ៏អន្លង់អន្លោច ក្រអួនក្រអៅ ជាមួយនឹងអត្ថន័យបទចម្រៀងដ៏កំសត់ ដែលជាបទថ្មី របស់ គូម៉ា ជ្រកក្រោមផលិតកម្មថោន ។
ស្នេហា ពិបាកនឹងបកស្រាយខ្លាំងណាស់ ជម្រៅចិត្តស្រលាញ់ មិនបានវាសបាន និងមិនអាចឃាត់បានទេ បើហានតែខុសមួយពេល ភាពក្បត់នឹងកើតមានឡើង ជាក់ជាមិនខាន ដោយមានអ្នកទី៣ ចូលពុះជ្រៀកស្នេហ៍មួយនោះ តើនរណាយល់ពីអារម្មណ៍មួយនេះបានទៅ ?
បទថ្មី ស្រលាញ់អូនស្មោះបងខុសមែនទេ ? ដែលជាអត្ថន័យត្រូវនឹងស្នេហាយុវជននាពេលបច្ចុប្បន្នត្រូវបានគេរំពឹងទុកថា នឹងវាយលុកទីផ្សារនាពេលខាងមុខ ដ៏ខ្លី ក្រោយសំលេងស្ងប់ស្ងាត់ ជ្រកក្រោមផលិតកម្ម M កន្លងមក ៕
ស្តាប់បទ ស្រលាញ់អូនស្មោះបងខុសមែនទេ ? ដូចខាងក្រោមនេះ៖
មតិយោបល់