ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវ ៥នាក់ ពីបទ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយ និងកាប់ )

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ពីបទ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វាយនិងកាប់)។

១.ជនសង្ស័យឈ្មោះ លាប លីន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
២.ជនសង្ស័យឈ្មោះ លាប លី ហៅ លិក ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
៣.ជនសង្ស័យឈ្មោះ មឿន សៀវមិន ហៅបុល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប។
៤.ជនសង្ស័យឈ្មោះ ម៉ិច ក្រាយ ហៅក្រាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធ្នង់ ឃុំដានរុន ស្រុកសូទនិគម ខេត្តសៀមរាប។
៥. ជនសង្ស័យឈ្មោះយី ផានិត ហៅចយ ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា : កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចក្រោមទំនប់ ៧៨ ផ្លូវទៅកំពង់ភ្លុក ស្ថិតក្នុងភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យទាំង ០៥នាក់ បានបង្កហិង្សាដោយចេតនា (វាយ និងកាប់ ) ទៅលើជនរងគ្រោះ បណ្តាលអោយរបួសចំនួន ០៤នាក់ និងខូចខាតម៉ូតូចំនួន ០២គ្រឿង ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថាពិតជា បានបង្កហិង្សាទៅលើជនរងគ្រោះមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់