ព័ត៌មានជាតិ

រថយន្ត​កូរ៉េ​២​តោន​កន្លះ​ដឹក​ទឹកកក ព្រលះ​ពេញទំហឹង​ជាមួយ រថយន្ត​នី​សាន់​ដឹក​ផ្លែឈើ សំណាង​របួស់ធ្ងន់

​សៀមរាប​៖ រថយន្ត​២​គ្រឿង​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំនុច​ភូមិ​រលំ ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ៤.២០​នាទី​ទាបភ្លឺ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៤ បណ្តាលឲ្យ​រថយន្ត​ដឹក​ផ្លែឈើ រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ ចំណែក​ឯក​ផ្លែរ​ឈើ ធ្លាក់​រាយប៉ាយ​ពេញ​តាម​ដងផ្លូវ ។​
​ក្រោយពី​កើតហេតុ​ភ្លាម គេ​សង្កេតឃើញ​លោក អនុសេនីយ៍ឯក ប៉ោះ ចន្ថា អធិការរង​ស្រុក​បាគង បាន​ដឹកនាំ​កម្លាំង ចុះជួយ​អន្តរាគមន៍​កន្លែងកើតហេតុ​ភ្លាមៗ ព្រមទាំង​បាន​ហៅ​រថយន្ត​សង្គោះបន្ទាន់​មកជួយស​ង្គ្រោះ​តៃកុង​ឡាន ដឹក​ផ្លែឈើ​ដែល​គៀប​ជា​ក្នុងកា​បី​ន​ឡាន លុះ​សមត្ថកិច្ច​និង និង​ខាង​មន្ទីរពេទ្យ​នាំគ្នា​គាស់​អស់​រយះពេល ជាង​កន្លះ​ម៉ោង​ទើប យក​ជនរងគ្រោះ​ចេញពី​ក្នុង​ឡាន ហើយ​បាន​ដឹក​ទៅ​សង្គោះ​នៅ​មន្ទីរពេទ្យ ឯកជន​ក្នុង​ខេត្តសៀមរាប ។​

​តាម​ការ​ឲ្យដឹង​ពី​លោក អនុសេនីយ៍ឯក ប៉ោះ ចន្ថា អធិការរង​ស្រុក​បាគង ទទួលបន្ទុក​ផែន​សណ្តាប់ធ្នាប់​ចរាចណ៍ ផ្លូវគោក បានឲ្យដឹងថា ករណី​បណ្តាលឲ្យ​មាន​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​តៃកុង​ឡាន ដឹក​ផ្លែឈើ​ចេញពី​ខេត្ត​កំពង់ចាម យកមក​ដាក់​ឲ្យ​ម៉ូយ នៅ​ខេត្ត​សៀមរាប លុះ​មកដល់​ចំនុចកើតហេតុ តៃកុង​ឡាន​ដឹក​ផ្លែឈើ ងងុយដេក​ហើយ​ង​ក ស្របពេល​ដែល រថយន្ត ដឹក​ទឹកកក ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា ក៏​បុក​គ្នា​ពេញទំហឹង​តែម្តង តៃកុង​ឡាន​ដឹក​ផ្លែឈើ ផេង សំអាត អាយុ ២៧​ឆ្នាំ បើកបរ​រថយន្ត​នី​សាន់ ពាក់​ស្លាក​លេខ សៀមរាប 2B- 1170 រស់នៅ​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ
​តៃកុង​ឡាន​ដឹក​ទឹកកក ឈ្មោះ កែវ វិន អាយុ ២៥ បើកបរ​រថយន្ត​កូរ៉េ អត់​ស្លាក​លេខ រស់​ភូមិ​កំព្រះ ឃុំ ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ក្រោយពី​កើតហេតុ តៃកុង​ឡាន​ដឹក​ទឹកកក ឃើញ​សភាពការណ៍​មិន​ស្រួល ក៏​ដាក់​មេ​ប្រូច​តាម​ទំលាប់ បន្សល់​រថយន្ត​ធ្លាក់​ស្នាម​ភ្លោះ ទឹកកក​ពាសពេញ​ថ្នល់ សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ ពុំ​បណ្តាល​ឲ្យ​នណាម្នាក់​ស្លាប់ បាត់បង់​ជីវិត​នោះទេ ។​

​មហាជន​ទូទៅ​បាន​លាន់មាត់​គ្រប់គ្នា ដែល​ភាគី​ទាំងសងខាង​អាច​ជៀសផុត​ពី​គ្រោះថ្នាក់ ដល់​បាត់បង់​ជីវិត ដោយសារ តែ​សភាព​រថយន្ត​ទាំងពី​ខូច​ខ្ទេច ក្នុងនោះ​ដែរ​ក៏​បាន​សំណូមពរ ដល់​សមត្ថកិច្ច ចរាច​រណ៍ ដែល​នៅ​តាម​ដងផ្លូវ មេត្តា រឹតបន្តឹង​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​បន្ថែម ដោយសារតែ​រថយន្ត ដឹក​ផ្លែឈើ និង​រថយន្ត​ដឹកទំនិញ មាន​ការដឹក​លើស​ចំណុះ សំពី​សំពោង គួរអោយ​ព្រួយបារម្ភណ៍ ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ដែល​រួម​ដំណើរ តាម​ដងផ្លូវ​សាធារណៈ​៕
2014-10-27_154317

មតិយោបល់