ព័ត៌មានជាតិ

មេ​ធំ Facebook ក្លាយ​កំពូល​មហាសេដ្ឋី មាន​វ័យក្មេង​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​

​កាលពី​សប្ដាហ៍​មុន លោក Mark Zuckerberg បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ Ebola ដែល​កំពុងតែ​រីក​រាលដាល​។​

Mark Zuckerberg ត្រូវបាន​គេ​ស្គាល់​លោក​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook ដោយ​លោក​ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​។ តើ​នៅ​ថ្ងៃនេះ លោក Mark Zuckerberg មាន​លុយ​ប៉ុន្មាន​?

​យោងតាម​របាយការណ៍​ផ្ទាល់​ដែល​បង្ហាញ​ពី​តួលេខ​លុយ​របស់​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក​ទាំងអស់​បានឲ្យដឹងថា លោក Mark Zuckergberg មាន​លុយ ៣៥,៥​ពាន់​ដុល្លារ​អាមេរិក ដែល​ឈរ​នៅ​លេខ​រៀង​ទី​១០ នៃ​កំពូល​មហាសេដ្ឋី​ដែល​មាន​លុយ​ច្រើនជាងគេ ប៉ុន្តែ​បើ​និយាយ​ពី​អាយុ​វិញ លោក​មាន​វ័យក្មេង​ជាង​គេ​បំផុត​ក្នុងចំណោម​មហាសេដ្ឋី​ទាំង ១០​រូប​។​

​នៅក្នុង​តារាង​នោះ លោក Bill Gates សហ​ស្ថាបនិក Microsoft បាន​ឈរ​នៅ​តា​រាងលេខ​១ ជាមួយនឹង​លុយ ៨០,៩​ពាន់​លាន​ដុល្លារ​អាមេរិក​៕
markzuckerberg

មតិយោបល់