ព័ត៌មានជាតិ

ចិន​ជា​ប្រទេស​ហានិភ័យ​ជាងគេ ក្នុង​ការរីក​រាលដាល​ជំងឺ អេ​បូឡា

​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ដកស្រង់​សម្តី​លោក Peter Piot ដែល​ជា​នាយក​សា​សា អនាម័យ និង វេជ្ជសាស្ត្រ ក្នុង​ទីក្រុង​ឡុង​ដ៏ បាន​និយាយថា “​ដោយសារតែ​មាន​ការផ្លាស់​ជាច្រើន រវាង​តំបន់​ទាំងពីរ ជំងឺ​នេះ​អាច​នេះ​អាច​នឹង​រីក​រាលដាល ហើយ​យើង​មិន​អាច​ការពារ​មនុស្ស​ដែល​ធ្វើដំណើរ​ទៅ​ទីនោះ​ឡើយ ដោយ​អ្នកជំងឺ​ទាំងនោះ អាច​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ណាមួយ នៅលើ​ពិភបលោក ប៉ុន្តែ​ប្រទេស​ចិន ងាយ​នឹង​រងគ្រោះថ្នាក់​ជាងគេ​” ។​

​យោងតាម​ប្រភព​ព័ត៌មាន ក្រសួង​សុខភាព​ចិន បានឲ្យដឹងថា “​ចាប់តាំងពី ខែ សីហា ឆ្នាំមុន មាន​មនុស្ស​ប្រមាញ ៨៦០០ នាក់ ក្នុង​ខេត្ត ក្វាង​ទុង ជា​ជន​អន្តោ​ប្រវេ​ស ហើយ​ជា​តំបន់ ដែល​នឹង​មាន​ផលប៉ះពាល ដោយ​ជំងឺ អេ​បូឡា “ ។ យោងតាម​ប្រភព​ដដែល ខាង​ក្រសួង​សុខភាព​ចិន កំពុង​ធ្វើ​ការត្រួតពិនិត្យ ដោយ​ការប្រុងប្រយ័ត្ន ដើម្បី​ហានិភ័យ សុខភាព​សាធារណៈ ចាប់តាំងពី​ជំងឺ​ផ្លូវដង្ហើម ផ្ទុះ ក្នុង​ឆ្នាំ ២០០២​នោះ ៕​
ebola-med

មតិយោបល់