នាយករដ្ឋមន្ដ្រីញូវហ្សឺឡេន លោក ចន ឃី (John Key) កាលពីថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៤បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹងចំណាយប្រាក់ ប្រមាណ២៦លានដុល្លារ(AUD)
សម្រាប់ ធ្វើការបោះឆ្នោតប្រជាមតិ២លើកផ្សេង គ្នាស្ដីពីការផ្លាស់ប្ដូរទង់ជាតិ ក៏ដូចជា ប្រាក់ចំណាយផ្សេងៗពាក់ព័ន្ធនឹងគម្រោង ខាងលើ ។ នាយករដ្ឋមន្ដ្រី ចន ឃី បានប្រកាស ឱ្យដឹងទៀតថា ក្រុមជនជាតិញូវហ្សឺឡេន ត្រូវបានជ្រើសរើសឱ្យចូលនៅក្នុងគណៈ កម្មាធិការត្រួតពិនិត្យសកម្មភាពដោះ ដូរទង់ជាតិ ។
គណៈកម្មាធិការនោះមាន តួនាទីសួរយោបល់ប្រជាពលរដ្ឋពីការ រចនាទង់ជាតិ និងអត្ថន័យនៃទង់ជាតិថ្មី នោះ ។ តាមគម្រោង រាល់ការរចនា និងអត្ថ ន័យ ចាំបាច់ត្រូវតែទទួលបានការគាំទ្រពី មហាជន ហើយសកម្មភាពផ្លាស់ប្ដូរទង់ ជាតិនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០១៥។ ការបោះឆ្នោតប្រជាមតិលើកទី២នឹង ត្រូវធ្វើឡើងនៅឆ្នាំ២០១៦ស្ដីពីទស្សនៈ ជុំវិញទង់ជាតិថ្មី និងទង់ជាតិនាពេល បច្ចុប្បន្ន ។
មតិជាច្រើនក៏បានលើកឡើងពីការ ចំណាយយ៉ាងធំធេងសម្រាប់គម្រោង ផ្លាស់ប្ដូរទង់ជាតិ ។ នាយករដ្ឋមន្ដ្រីញូវ ហ្សឺឡេនបញ្ជាក់ទៀតថា ចំណុចខាងលើ ជាការចាំបាច់ ដោយក្រោយការធ្វើ ប្រជាមតិប្រសិនបើពលរដ្ឋមិនចង់ផ្លាស់ ប្ដូរទង់ជាតិទេនោះ ញូវហ្សឺឡេននឹងរក្សា ទង់ជាតិចាស់រយៈពេល៥០ឬ១០០ឆ្នាំ ទៅមុខទៀត ៕
មតិយោបល់