ព័ត៌មានជាតិ

លឹ​ង្គ​​ងា​ប់​​បណ្តាលមកពី​​មូ​ល​ហេ​តុ​​អ្វី​​?​

​យោងតាម​ការសិក្សា​នានា​បានឲ្យដឹងថា នៅ​ពេល​មួយ​ដែល​សមត្ថភាព​សម្រាប់​ធ្វើ​អោយ​លិង្គ​រឹង​មាន​ការថយចុះ មិនមែន​មានន័យ​ថា​បុរស​ម្នាក់​នោះ​កើត​បញ្ហា​ងាប់​លិង្គ​នោះទេ​។​

​វា​មាន​ហេតុផល​ច្រើន​ណាស់​ដែល​លិង្គ​របស់​អ្នក​បាត់បង់​សមត្ថភាព ដោយ​ភាគច្រើន ដោយសារតែ​ការ​ការប្រើប្រាស់​ថ្នាំ ហើយ​ភាគច្រើន​ការប្រើ​ថ្នាំ​នេះ​កើតឡើង​ទៅ​លើ អ្នកជំងឺ​ក្មេងៗ​។ តែ​មិនមែន​បានន័យថា​ជំងឺ​ងាប់​លិង្គ​ដែល​កើត​ចំពោះ​យុវវ័យ​នោះ​គ្មាន​វិធី​ព្យាបាល​នោះទេ សំខាន់​នោះ​គឺ​បោះបង់​នូវ​ការប្រើប្រាស់​ថ្នាំ​។​
​ការសិក្សា​មួយ​បានបង្ហាញ ឲ្យដឹង​បន្ត​ថា បុរស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពី ២៥ រហូតដល់​ទៅ ៥០% អាច​នឹង​រង​បញ្ហា​ងាប់​លិង្គ​ផងដែរ​។ ករណី​ខ្លះ​ទៀត​ដូចជា ស្ត្រេ​ស ភ័យ និង​បញ្ហា​អារម្មណ៍​ផ្សេងៗ​ទៀត​អាច​នឹង​ធ្វើអោយ​មាន​ផលវិបាក​ដល់​ការឡើង​រឹង របស់​លិង្គ​ផងដែរ​។​

​ហេតុដូច្នេះ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ងាប់​លិង្គ ឬ​លិង្គ​មិន​ឡើង​រឹង មួយវិញទៀត​អាច​និយាយថា លិង្គ​បាត់បង់​សមត្ថភាព​នៅ​លើ​គ្រែ​នេះ លោកអ្នក ត្រូវ​ទៅ​រក​គ្រូពេទ្យ​ខាង​ឯកទេស ភេទ នេះ​ដើម្បី​ព្យាបាល និង​ប្រាប់​ពី​មូលហេតុ​ដល់​គ្រូពេទ្យ ចំពោះ​មូលហេតុ​ដែល​កើតឡើង​ចំពោះ​អ្នក និង​សណ្ឋាន​របស់​វា នោះ លិង្គ​របស់​អ្នក​អាច​ដំណើរការ​ដូច​ប្រក្រតី ឡើងវិញ ជាក់​ជាមិនខាន​៕

មតិយោបល់