ព័ត៌មានជាតិ

ស្ត្រីម្នាក់​​​បំប៉ៅដោះកូនបណ្តើរ​ ​ផឹកបណ្តើរ​​​ប៉ូលិស​ឃាត់ខ្លួន​

អាមេរិក៖កាលពីថ្ងៃពុធ ទី ​២៧ ខែ វិច្ឆិកា ​​កន្លងទៅនេះ ​ អ្នកស្រី Tasha Adams ​អាយុ ២៨ ឆ្នាំ ​ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទ​គំរាម​កំហែង ​ដល់សុខភាពកុមារ បន្ទាប់ពី​​បំប៉ៅដោះកូន​ និងផឹក​ស្រា​​បណ្តើរ​​។​
Drink and breathfeeding
នាង Tasha Adams ​បច្ចុប្បន្នកាល ជា​​អ្នកបម្រើនៅក្នុងហាងភីហ្សា​មួយកន្លែង ក្នុងរដ្ឋ Arkansas សហរដ្ឋ​អាមេរិក​ ​និង​ជា​ម្តាយ​​កូន​អាយុ ៧ ខែ​​​។​
​សាក្សី​ឈ្មោះ Jackie Conners បាននិយាយថា ​អំពើ​​ដ៏​អាក្រក់ ខណៈដែលនាង បាន​បំប៉ៅដោះកូន បណ្តើរ​​ផឹកស្រា​បណ្តើរដោយសកម្មភាព​នេះ​ត្រូវ​បានគេ​វាយតម្លៃ ថា​​មិន​អាច​ទទួល​យក​បាននោះទេ​។​

​ក្រោយហេតុការណ៍នេះដែរ នាង Tasha Adams ​នាង​ បានបកស្រាយថា​​ ការ​ចោទ​ប្រកាន់នោះ ​វា​ជារឿង​បំផ្លើស​ណាស់ បើធៀបនឹងការពិតនោះ ។​បច្ចុប្បន្ននេះដែរ ​​​នាង​ត្រូវបានគេ​​​បណ្តេញពីការងារ ​​បន្ទាប់ពីហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ​៕​

មតិយោបល់