ព័ត៌មានជាតិ

Carlo​ ​A​n​c​e​lo​t​t​i​ ​ឆ្នាំ ​២​០​១​៤​ជាឆ្នាំ​ដ៏​អ​ស្ចា​រ្យ​​

អ្នកចាត់ការទូទៅក្លិប Real Madrid លោក Carlo Ancelotti បានបរិយាយថា ​ឆ្នាំ ២០១៤ គឺជាឆ្នាំ ដ៏អស្ចារ្យ សម្រាប់ក្លិប ដែលទទួលបានពានរង្វាន់​ដ៏​​គួរឲ្យចាប់អារម្មណ៍ ​ក្នុងរយៈពេល ១២ ខែ ។
លោក Carlo Ancelotti បានជួយឲ្យក្លិប និង ​ Ronaldo លើកពាន Champions League និង Copa del Rey កាលពីរដូវកាលកន្លងទៅ ខណៈដែលខែសីហាកន្លងទៅនេះ ពួកគេលើកពាន UEFA Super Cup មុនការប្រកួត FIFA Club World Cup ។​
Carlo Ancelotti បាននិយាយថា “វាជាឆ្នាំដ៏អស្ចារ្យ ដែលយើងសម្រេច​នូវរឿងដ៏ធំ​មួយ តាមរយៈកិច្ចព្រមព្រៀង​ដ៏អស្ចារ្យ នៃការខិតខំប្រឹងប្រែង​ធ្វើការដ៏លំបាក”។​លោកបានបន្តទៀតថា​ យើងនឹង​បង្កើនការខិតខំប្រឹង​ទៀត សម្រាប់ឆ្នាំក្រោយនេះ ហើយក៏សម្បាយចិត្ត​ខ្លាំងណាស់ដែរ ដោយឈ្នះពាន ‘La Decima’ ។
Carlo​ ​A​n​c​e​lo​t​t​i

មតិយោបល់