ព័ត៌មានជាតិ

មន្រ្តីនគរបាលម្នាក់បើករថយន្តបុកម៉ូតូ រងរបួសធ្ងន់ម្នាក់!..

រតនគិរី: កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

អ្នកបើកបររថយន្តម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2U 3063 ឈ្មោះស៊ូ ចន្ធី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរនគិរី មុខរបរ នគរបាល។ ចំណែកជនរងគ្រោះឈ្មោះ មិន សុផាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិពីរ សង្កាត់កាចាញ ក្រុងបានលុង ខេតរតនគិរី មុខរបរកម្មករ បើកបរម៉ូតូម៉ាកស៊ូហ្វាត ពណ៌សរ ស្លាកលេខ រតនគិរី1B 0976(រងរបួសធ្ងន់)។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកឯវត្ថុតាងទាំងពីរ ប៉ុស្តិ៍បានប្រគល់ឲ្យទៅជំនាញចរាចរណ៍ខេត្តយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់