ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រូ​ប​ភា​ព​ថ្លុក​កំ​ប្លែ​ង​ ​និង​កា​រ​រិះ​គ​ន់​ក្រោយ​រឿ​ង​ ​T​h​e ​E​m​p​r​es​s​ ​o​f​ C​h​i​n​a​ ផ្អា​ក​ប​ញ្ជាំ​ងព្រោះ​តែ​សិ​ច​ស៊ី​ពេ​ក​

ចិន៖ បន្ទាប់ពីរឿង The Empress of China ត្រូវបានផ្អាក់មិនឲ្យបញ្ជាំងតាមកញ្ចក់ទូរទស្សន៍ ព្រោះតែសិចស៊ីពេក និងក្រោយមកបានដាក់បញ្ជាំងមកវិញ តែ​ត្រូវបាន​គេ​ធ្វើរូប​កាត់តដើមទ្រូង និងកចេញ ដោយក្បាលធ្លាក់មកជំនួស​កន្លែងដើមទ្រូង មើលទៅ​ដូចមនុស្សតឿ គួរឲ្យចង់សើច និងជាការផ្គើនដល់​ ក្រសួងពាក់ព័ន្ធ ​ដែលហាមប្រាម​មិន​ឲ្យបញ្ជាំងរឿងនេះ​ ។​
150105VTT_01-580f9
តួស្រីនៅក្នុងរឿង The Empress of China ពេលចេញដំបូង ទទួលស្គាល់ថា ពិតជាសិចស៊ី ដោយបញ្ចេញដើមទ្រូង​ ឡើងមូលក្លំ ជាពិសេស នាង Fan Bingbing តែម្តង ។​ ក្រោយមកដោយមានការរិះគន់ច្រើនពេក អ្នកដឹកនាំរឿង​នេះ បាន​ធ្វើការកាត់ឈុតសិចស៊ីទាំងនោះចេញ វិញ និងបន្តបញ្ជាំងនៅរោងកុន​។​
ជាមួយនឹងការកាត់ឈុតសិចស៊ី បញ្ចេញដើមទ្រូងនេះដែរ ក្រុមអ្នក​ស្រាវជ្រាវប្រវត្តិសាស្ត្រ បាន​បញ្ចេញមតិថា ” បើកាត់ឈុតសិចស៊ី បញ្ចេញដើមទ្រូងនេះ ចេញ យើងកំពុងតែក្រែប្រែប្រវត្តិសាស្ត្រ ព្រោះថា​រឿងនេះដែរ​ ក៏ជាប់ទាក់ទងនឹង​ប្រវត្តិរូបចម្លាក់ស្ត្រី Tang Dynasty ដែលបញ្ចេញដើមទ្រូង មិនខុសពីរឿងដែលធ្វើនាពេលបច្ចុប្បន្ន​” ។​
150105VTT_07-580f9
ទន្ទឹម​ជាមួយនឹងគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន បាន​​បង្ហោះរូប និងកាត់ត រូបភាព ដោយកាត់ដើមទ្រូង និងកចេញ មើលទៅគួរ​ឲ្យអស់សំណើច និងជាការផ្គើន ដល់បម្រាប ​ដែលហាម​មិនឲ្យមានឈុតសិចស៊ី​ក្នុងរឿងខាងលើនេះ ៕​
150105VTT_05-580f9

មតិយោបល់