ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា ថ្កោលទោស​ចំពោះ​រូបភាព​ស្ត្រី​អា​ក្រាយ​នៅមុខ​អង្គរវត្ត​

​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម សហការ​ក្នុង​ការស្វែងរក​តម្រុយ ចំពោះ​រូបភាព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ស្ត្រី​ម្នាក់​ឈរ​នៅមុខ​ប្រាសាទ​អង្គរ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​ហ្វេ​សប៊ុក ហើយ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ​។​
Nude
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​២៤ ខែ​មករា បានឱ្យ ដឹងថា ការថត​បង្ហាញ​កាយ​អាក្រាត​បែបនេះ​ជា​អំពើ​ប្រាសចាក​ផ្ទុយ​ទាំងស្រុង​ពី​សីលធម៌ និង​វប្បធម៌​ខ្មែរ ព្រមទាំង​ឱ្យ​មាន​ការ​អាប់ឱន​យ៉ាងធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ជាតិ និង​កិត្តិយស​នារី​ភេទ​ផងដែរ​។ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ធ្វើ​ការស្រាវជ្រាវរ​ក​ការពិត ព្រមទាំង​ប្តេជ្ញា​អនុវត្តន៍​នីតិវិធី​ច្បាប់​តាម​គ្រប់​រូបភាព ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ចំពោះ​ការប្រព្រឹត្ត​បែប​អាសអាភាស និង​ខ្វះ​ការពិចារណា​បែបនេះ​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ក្នុង​ការផ្តល់​ព័ត៌មាន​ជា​តម្រុយ​ដែល​អាច​នាំ​ឱ្យ​រក​ឃើញ​ការពិត​ក្នុង​ករណី​រូបភាព​នេះ​៕​

មតិយោបល់