ព័ត៌មានជាតិ

រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បុក​ម៉ូតូ​ស្មាស​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​

​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅ​កន្លែងកើតហេតុ​ដោយសារ​តែ​រួប​គេ​ជិះ​ម៉ូតូ​ស្មាស​មួយ​គ្រឿង​ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​ត្រូវ​បាន​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បើក​បុក​និង​កិន​ចំ​ពាក់កណ្តាល​ខ្លួន​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ខែ​មករា ឆ្នាំ​២០១៥​នៅ​ចំណុច​ស្តុប​ដើ​មគរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​មុន្នី​រេ​ត​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ​ខណ្ឌ​ទ​ទូល​គោក​។​
​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាលឈ្មោះ ហៀ​ង ភេទ​ប្រុស​អាយុ ២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​វត្ត​ពោធិ៍ចិនតុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
2015-01-14_133644
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​ម៉ូតូ​ស្មាស់​មួយគ្រឿង​ពណ៌​ខៀវ​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-9967 ជិះ​ដោយ​ឈ្មោះ​ហៀ​ង​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បាន​ព្យាយាម​វ៉ា​ម៉ូតូ​ម៉ូតូ​ទៀត ភ្លាមនោះ​ក៏​ត្រូវ​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​ក្នុង​ទី​សដៅ​ពី​កើត​ទៅ​លិច​បាន​បុក​ចំ​ពេញទំហឹង​ហើយ​កិន​ចំ​ពាក់កណ្តាល​ខ្លួន​បណ្តាលឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​។​
2015-01-14_133658
​ ​បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​សហការ​ជាមួយ​ជំនាញ់​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាមច្បាប់​ចំណែក​សព​សមត្ថកិច្ច​បា​ន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​តម្គល់​នៅ​វត្ត​ពោធិ៍ចិនតុង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់