នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០១៥ នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញសេចក្តីព្រមានថា ផែនដីអាចនឹងត្រូវបង្កើន ការប្រុងប្រយ័ត្ន ព្រោះមានអាចម៍ផ្កាយមួយ ដែលមានរង្វង់ជាង
៥០០ម៉ែត្រ ឈ្មោះថា 2004 BL86 នឹងធ្វើការហោះឆ្លងកាត់ភពផែនដី យ៉ាងកៀកបំផុត ដែលមិនធ្លាប់មាន ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានបន្តទៀតថា ដុំថ្មអវកាស(អាចម៍ផ្កាយ) ដ៏ធំខាងលើនេះ នឹងហោះជិតផែនដីយ៉ាងកៀកបំផុត នៅថ្ងៃទី២៦ ខែមករា ខាងមុខនេះ។ វាបានធ្វើដំណើរក្នុងទីលំហជាច្រើនលានគីឡូម៉ែត្រមកហើយ ដោយអ្នកវិទ្យាសាស្ត្រតែងតែធ្វើការព្រមានជានិច្ច ចំពោះគោលដៅរបស់វា ដែលអាចបង្ក ឲ្យផែនដីជួបគ្រោះថ្នាក់ ប្រសិនបើគន្លងហោះហើរនៃ BL86 នោះ ត្រូវផ្លាស់ប្តូរមកប៉ះនឹងផែនដីនោះ ។
ប្រធាននៃការិយាល័យវត្ថុអវកាស NASA បានលើកឡើងថា “នៅថ្ងៃចន្ទ ទី២៦ ខែមករា នឹងក្លាយជាថ្ងៃដែល 2004 BL86 ហោះមកជិតផែនដីបំផុត រហូតដល់រយៈពេល ២០០ ឆ្នាំ ទើបឃើញម្តង។ នៅពេលដែលអាចនឹងគម្រាមកំហែង ដល់ភពផែនដី ដែលមិនអាចស្មានទុកមុនបាននោះ វាក៏ត្រូវបានចាត់ទុក ជាអាចម៍ផ្កាយដ៏ធំផងដែរ។ ហេតុដូច្នេះ យើងអាចធ្វើការតាមដាន និងសិក្សាបន្ថែមពីវាបាន”៕
មតិយោបល់