ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយលែនឌ័ និងម៉ូតូវ៉េស្ប៉ា បណ្តាលឲ្យសិស្សសាលា២នាក់ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តហាយលែនឌ័រ ពណ៌ ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2M-7253 និងម៉ូតូវ៉េស្ប៉ា បណ្ដាលឲ្យសិស្សសាលា២នាក់ ដួលរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវម្តុំស្ពានឥន្ទធនូទៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវនៅ ម្តុំស្ពាន់ឥន្ទធនូ ខណ:កំពុងតែបើកបរសុខៗនោះ ស្រាប់តែមានសិស្សសាលា២នាក់ ជិះម៉ូតូ១គ្រឿង បើកបរលឿន បណ្តាលឲ្យជ្រុល ចង្កូតទៅបុករថយន្តដួលរងរបួសធ្ងន់ទាំងពីរនាក់ ។ ភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរ ពេទ្យផងដែរ ។ ចំណែកឯម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានចុះមកអន្តរាគមន៍នោះទេ ហើយករណីនេះក្រុមការងារយើងខ្ញុំ ក៏មិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះដែរ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់