នាង Kat Hoffman អាយុ ២៦ ឆ្នាំ ជនជាតិអាមេរិកមានកម្ពស់ ១.១៩ ម៉ែត្រ ទម្ងន់ ២៧.៥ គីឡូក្រាមរស់នៅរដ្ឋអូហៃយូ បានរកឃើញស្នេហ៍ពិត ជាមួយនឹងទាហាន កម្ពស់ ១.៨៣ ម៉ែត្រ ។
បើទោះបីជារូបរាងកាយតឿមែនពិត នាង Kat Hoffman នៅតែប្រឹងប្រែងរស់ជាធម្មតា ហើយក៏ស្វែងរកឃើញស្នេហ៍ ពិតជាទាហាន ដែលមានកម្ពស់ទ្វេរដងនិងនាង ។ ដោយសារតែជំងឺរបត់ឆ្អឹង មានរាងកាយតឿ មិត្តភក្តិ នៅសាលារបស់នាង គ្មាននរណានិយាយរកនាងឡើយ នៅពេលនោះ មានអារម្មណ៍ថាខឹងនឹងពិភពលោកទាំងមូល ។ តែក្រោយមក បន្ទាប់ពីនាងទៅលេងក្លិប នាងក៏ចាប់ផ្តើមរីករាយជាមួយនឹងជីវិតថ្មី ដោយក្លាយជាអ្នករាំលើឆាក នាពេលរាត្រី ដោយមួយសប្តាហ៍នាងអាចទទួលបានប្រាក់ ១០០០ ដុល្លារ ។
តាមរយៈការណែនាំរបស់មិត្តភក្តិនាង Kat Hoffman បានស្គាល់ បុរសម្នាក់ឈ្មោះ Eich Buscher អាយុ ៣៥ ឆ្នាំ ដែលមានកម្ពស់ ១.៨៣ ម៉ែត្រ ។ បន្ទាប់ពីឃើញ រូបថតនាង Kat លើបណ្តាញសង្គម ធ្វើឲ្យ Eich Buscher ចាប់អារម្មណ៍ ជាមួយនឹងសម្រស់ដ៏ប្លែករបស់នាង ។ ក្រោយពីទំនាក់ទំនងស្នេហាខុសកម្ពស់នេះ អ្នកទាំងពីរ តែងតែទៅណាមកណា ខាងក្រៅជាមួយនឹងគ្នា ដោយមិនខ្លាចគេរិះគន់ឡើយ ដោយបង្ហាញក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះគ្នា ។
នៅពេលខាងមុខដ៏ខ្លី គូស្នេហ៍ខុសកម្ពស់នេះ នឹងមានគម្រោងរៀបការ ផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់