ព័ត៌មានជាតិ

ភ្ញៀវ​​ទេស​ច​រ​ណ៍​នឹង​រី​ក​រា​យ​​​​​ជា​មួ​យនឹ​ង​កា​រ​ម៉ា​ស្សា​ ​ពស់​ថ្លា​ន់​​​ទ​ម្ងន់​​​ស​រុ​ប​ ២​៥​០​ ​គី​ឡូក្រា​​ម​ នៅឥណ្ឌូនេស៊ី​​

ភ្ញៀវភាគច្រើនធ្វើដំណើរទៅកាន់ សួនសត្វ Cebu Zoo តែងតែភ័យខ្លាច ប៉ុន្តែ​ក្រោយពេលដែល ពួកគេ​ទទួលបានការម៉ាស្យាពី ពស់ថ្លាន់ទៅ បែរ​ជាពួកគេ​រីករាយទៅវិញ ។​
នៅពេលដែល​ការម៉ាស្យា ប្រើប្រាស់ដៃ ជើង ឬ ម៉ាស៊ីននេះ លែងប្រើប្រាស់ ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ដោយប្រើប្រាស់ពស់ថ្លាន់ ជំនួស​វិញ ដែលជា​ការម៉ាស្យា ដ៏ចម្លែក តែពេញនិយម ។​
Phython
យោងតាមប្រភពព័ត៌មានដែលណែនាំពី Cebu Zoo នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី កាម៉ាស្យា ពស់ថ្លាន់ ​មានសារៈប្រយោជន៍ យ៉ាងជ្រាលជ្រៅ ដែលអាច​ធ្វើឲ្យ​សាច់ដុំរឹងមាំ និង បំបាត់ការនឿយហត់ ។​
នៅទីនេះដែរ​អតិថិជន អាច​ទទួលបទពិសោធន៍ ផ្សងព្រេង​ ជាមួយនឹងពស់ថ្លាន់ ៤ ក្បាល ​រុំលើរាងកាយរបស់អ្នក ។​
ពស់ថ្លាន់ដែលប្រើសម្រាប់ម៉ាស្សានេះ មាន​ប្រវែង ៥​ម៉ែត្រ ​និងសរុបទម្ងន់ ២៥០ គីឡូក្រាម ។ ការម៉ាស្សានេះ នៅតែ​ជាចំណុចភ័យខ្លាច ព្រោះថា អ្នកទាំងអស់គ្នា គ្មានសេចក្តីក្លាហាន ទទួលបទពិសោធន៍ដ៏ភ័យនេះឡើយ ។
លោក Giovanni Romarate​ អ្នកគ្រប់គ្រងសួនសត្វខាងលើ បានឲ្យដឹងថា អ្នកមកទស្សនានៅទីនេះ​តែងតែភ័យខ្លាច ប៉ុន្តែ​បន្ទាប់ពីទទួលបានការម៉ាស្សា ហើយនោះ ទើបពួកគេមានអារម្មណ៍រីករាយ​។​
បញ្ជាក់ផងដែរថា ​កន្លងមក សួនសត្វនវ មិនបាន​​បង្កើត​កាម៉ាស្សានេះទេ ប៉ុន្តែ​ក្រោយ​ទទួលបានការគាំទ្រ និងស្នើសុំពីអតិថិជន ទើប​បង្កើត​វាឡើង ។ ប្រាក់ចំណូលដែលទទួលបានពីការម៉ាស្សានេះ នឹងប្រើប្រាស់ ​ក្នុងប្រតិបត្តិការក្នុងសួនសត្វ​តែម្តង ៕​

មតិយោបល់