ព័ត៌មានជាតិ

អ៊ុ​យក្រែន​ប្រកាសអាសន្ន​តំបន់ភាគ ខាងកើត

​នាយករដ្ឋមន្ដ្រី​អ៊ុ​យក្រែន លោក Arseny Yatsenyuk កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥​បានប្រកាសថា រដ្ឋា ភិបាល​របស់​លោក​បាន​ប្រកាស​ដាក់​រដ្ឋ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ឱ្យ​ស្ថិតនៅ
ក្នុង​ស្ថានការណ៍​ប្រកាសអាសន្ន ដោយ សារ​តែ​នៅ​ទីនោះ​មាន​ការផ្ទុះ​អាវុធ​យ៉ាង ខ្លាំងក្លា​កើតឡើង ។​

ថ្លែង​នៅក្នុង​អង្គ ប្រជុំ​ថា រដ្ឋាភិបាល​បាន​សម្រេច​ប្រកាស ចាត់ទុក​បណ្ដា​រដ្ឋ​នៅក្នុង​តំបន់​Donetsk និង​តំបន់​Lugansk ឱ្យ​ស្ថិត​នៅក្នុង​ស្ថាន ការណ៍​គ្រាអាសន្ន ដើម្បី​ធានា​ដល់​សុវត្ថិ ភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់ សមរភូមិ ។​
​ក្រៅពីនេះ រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ កងកម្លាំង​សន្ដិសុខ​ទូទាំង​ប្រទេស​ពង្រឹង សន្ដិសុខ បង្កា​គ្រោះអាសន្ន​កើតឡើង ភ្លាមៗ​ផងដែរ ។​
​ការសម្រេច​របស់​គណៈ​រដ្ឋមន្ដ្រី​អ៊ុយ ក្រែន​ខាងលើ បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា រវាង​កងទ័ព​អ៊ុ​យក្រែន នឹង​ក្រុម​បះបោរ ទាមទារ​បំបែក​រដ្ឋ​នៅ​ភាគ​ខាងកើត​អ៊ុយ ក្រែន​កាន់តែ​ខ្លាំងក្លា​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ ចុងក្រោយ​នេះ ។​

ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ ២០១៥​រហូតមកដល់​ពេលនេះ អំពើ ហិង្សា និង​ការផ្ទុះអាវុធ​ក្នុង​សមរភូមិ ភាគ​ខាងកើត​អ៊ុយ​ក្រែន​បាន​បណ្ដាល ឱ្យ​មនុស្ស​ជិត​៣០០​នាក់​បាត់បង់​ជីវិត​។ ជម្លោះ​អ៊ុយ​ក្រែន​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​៩​ខែ​ដែល​បណ្ដាល​ឱ្យ ស្លាប់​កើនឡើង​ជិត​៥​ពាន់​នាក់ ៕
Ukrain

មតិយោបល់