ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា​៖​ប្រាក់​ដែល​ជូន​លោក នូ ស៊ិប មិន​ស្មើ​នឹង​អ្នក​មាន​ចូល​ច្រៀង​ខារ៉ាអូខេ មួយ​យប់​ផង តែ​ជា​សន្តាន​ចិត្ត​

​ភ្នំពេញ​៖​ក្រោយពី​មាន​ការ​បំផុសគំនិត​ពី អ៊ឹម ជីវ៉ា ឲ្យ​ចេះ​ជួយ​សិល្បៈករ​ដូចគ្នា ជាពិសេស លោក នូ ស៊ិប ដែល​កំពុង​ជួង​គ្រោះថ្នាក់​ចរាចរណ៍ និង​លោក ផ្លុង មឿក ដែល​កំពុង​ដេក​ឈឺ នៅ​កន្ទេល រងចាំ​ជំនួយ នោះ ពេលនេះ តារាចម្រៀង ខេមរៈ សិរី​មន្ត ក៏​រំលែក​ការ​ទឹកប្រាក់​ខ្លួន​មួយចំនួន​តូច​ផ្តល់ឲ្យ តារាចម្រៀង ជើង ចាស់​រូបនេះ ផងដែរ ។​
​កាលពី​ថ្ងៃ​ទី ៣១ ខែ មករា តារាចម្រៀង អ៊ឹម ជីវ៉ា បាន​នាំយក​ថវិការ របស់​ខ្លួន​មួយចំនួន ដោយ​មាន​វត្តមាន តារាចម្រៀង​ចំណូល​ថ្មីៗ​ជាច្រើន ហែរ​ហម ទៅ​ជាមួយ ដើម្បី​សាកសួរ ពី​សុខទុក្ខ​របស់ លោក នូ ស៊ិប និង​ពាំនាំ ថវិការ មួយចំនួន ទៅ​ជាមួយ​ផង​ដែរ ដើម្បី រំលែក​ភាព​ខ្វះខាត​របស់ តារាចម្រៀង​រៀមច្បង​រូបនេះ ។​
Im Chiva (4)
​ពួក​ខ្ញុំ​មិនមែនជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ហូ​ហៀរ​និង​ជីវភា​ពធូធា​ដូច​គេ​ទេ បើ​ទោះបីជា​ថវិកា​ដែល​យកទៅ​ជូន​នោះ​វា​មិន​ច្រើន​ជា​ដុំកំភួន មិន​ស្មើ​និង​អ្នកមាន​មួយចំនួន​យក​ទៅ​ចូល​ច្រៀង​ខា​រា​អូ​ខេ​មួយ​យប់​ពិតមែន ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​គឺ​ផុសចេញ​ពី​ទឹកចិត្ត​ដ៏​ជ្រះថ្លា​នៃ​បេះដូង​ពិតៗ បើទោះបី​តិចក្តី​ច្រើនក្តី​នេះ​ជា​សទ្ធា​របស់​ពួកយើងខ្ញុំ ក្នុងនាម​ជា​អ្នកសិល្បះ​ដូចគ្នា​ដែល​កំពុង​មាន​ជំងឺ​និង ខ្វះខាត​តែប៉ុណ្ណោះ​!! បើ​អ្នក​មិន​បាន​ជួយ​ដល់​អ្នកក្រ សូម​កុំ​មើលងាយ​អ្នកក្រ​,, ។​ដោយ​ក្តី​គោរព​: អ៊ឹម ជីវ៉ា , សូមមេត្តា​ជួយ Share ផង អរគុណ​! ។ នេះ​ជា​សម្តី​របស់ អ៊ឹម ជីវ៉ា ដែល​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​
Im Chiva (3)
​នៅ​រសៀល​នេះដែរ អ៊ឹម ជីវ៉ា បាន​ផ្តល់​ព័ត៌មាន​ឲ្យគេ​ហ​ទំព័រ ដំណឹង ដោយ​និយាយថា “​បាទ​បង ប្រាក់​ដែល​ពួក​ខ្ញុំ​យក​ទៅឲ្យ លោក នូ ស៊ិប វា​តិច​តូច វា​មិន​ស្មើ​និង​អ្នក​មាន​ចូល​ច្រៀង ខារ៉ាអូខេ ក្លិប​កម្សាន្ត និង ញ៉ាំ​បាយ​ម្តងៗ​អស់ ៥០០ ទៅ ៦០០ ដុល្លារ តែ​វា​ជា​សន្តាន​ចិត្ត ដើម្បី​រំលែក​ភាពខ្វះខាត ចំពោះ​រៀមច្បង នូ ស៊ិប ។ លោក​បាន​បន្ថែមទៀតថា ត្រង់​ចំណុច​នេះ លោក​មិន​បាន​វាយប្រហារ​ទៅលើ​នរណា​ម្នាក់​នោះ​ទេ តែ​សូមឲ្យ​អ្នក​មាន​ទាំងអស់​នោះ ចែករំលែក​ថវិការ ១ ផ្នែក​តូច ពី អាហារ និង​ការសប្បាយ​របស់ខ្លួន ម្តង ឬ​មួយ​យប់ ៥០០ ទៅ ៦០០ ដុល្លារ ឲ្យ​ជន​ខ្វះខាត និង​សិល្បៈករ​ខ្វះខាត​ផង “​។​

​ស្រដៀង​គ្នា​នេះដែរ អ៊ឹម ជីវ៉ា បាន​សង្កត់ធ្ងន់ រិះគន់​ទៅ​លើ តារា​មួយ​ចំនួន ដែល​ឃើញ​តែ​គៀរគរ គ្នា មាន​វត្តមាន​តែ​ក្នុង​កម្ម​វី​ធី​កម្សាន្ត រួមមាន កម្មវិធី ឡើង​គេហដ្ឋាន និង​ខួបកំណើត ជាដើម តែ​ពេល​កម្មវិធី សម្បុរ​ស​ធម៌ ឬ​បុណ្យ​សព បែរជា​មិន​ឃើញ​ទៅវិញ ចំណុច​ទាំងនេះហើយ​ដែល ជា​ជ្រុង​មួយ​ខ្វះខាត​របស់​អ្នកសិល្បៈ​មិនចេះ​ជួយ​គ្នា ធ្វើឲ្យ​មហាជន មើលងាយ ។​ហេតុដូច្នេះ លោក ចង់​ឲ្យ​សិល្បៈករ ទាំងអស់ ចេះ​ជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន បើ​មិន​បាន​ទៅ​ខ្លួនឯង គួរតែ​ផ្ញើ តាម​គេ ឬ​បងប្អូន​ជាដើម ទើប​វា​ល្អ ទោះ​តិចក្តី ច្រើនក្តី វា​មិន​សំខាន់​ទេ តែ​ចេះ​ជួយ​គ្នា វា​ជា​រឿង​សំខាន់ ។​
Im Chiva (2)
​ត្រង់​ចំណុច​នេះ​ដែរ អ្វី​ដែល​ធ្វើឲ្យ អ៊ឹម ជីវ៉ា សរសើរ​បំផុត គឺ លោក ខេមរៈ សិរី​មន្ត ឲ្យតែ​អ្នក​ក្នុង​រង្វង់​សិល្បៈ មាន​បញ្ហា លោក​តែងតែ​លេច​មុខ មុនគេ ដើម្បី​ផ្តល់​ថវិការ​តិច​តូច ក្នុងនោះ លោក​បាន​ផ្តល់​ថវិការ ឲ្យ លោក នូ ស៊ិប ចំនួន ៤០ ម៉ឺន រៀល តាមរយៈ​បងប្រុស​ខ្លួន ខេមរៈ ភារុណ ។ អ៊ឹម ជីវ៉ា សង្ឈឹមថា អ្នក​បន្ទាប់​គឺ កញ្ញា មាស សុខ​សោភា ខណៈ​តារា​រូបនេះ ក៏​ចូល​ចិត្ត ចូលរួម​សប្បុរ​ធម៌ ផង​ដែរ​នោះ ។
​អ្វីដែល អ៊ឹម ជីវ៉ា អំពាវនាវ​ឲ្យ តារាចម្រៀង ខេមរៈ សិរី​មន្ត លោក ព្រាប សុវត្ថិ ករុណា ពេជ្រ មាស សុខ​សោភា និង ឱក សុគន្ធ​កញ្ញា ព្រោះ​យល់​ឃើញ​ថា តារា​ទាំង ៥ នេះ​ជា​តារាចម្រៀង​ដែល​រកចំណូលបាន​ច្រើនជាងគេ ហើយ​ការរស់នៅ​របស់​ពូក​គាត់​គឺ​ស៊ីវិល័យ រឿង​អ្វី​គាត់​មិន​ជួយ​នោះ ។​

​អ៊ឹម ជីវ៉ា បាន​បន្ថែម​ជា​ចុងក្រោយ​ថា សម្រាប់​លោក ផ្លុង មឿក លោក​មិន​អាច​ទាក់ទង​បាន​នោះ​ទេ ព្រោះ​លេខ​ទូរស័ព្ទ ដែល​គេ​ផ្តល់ឲ្យ ខ​ល​មិន​ចូល​សោះ តែ​លោក​នឹង​ព្យាយាម​រក​អស​យដ្ឋា​ន ដើម្បី​នាំយក ថវិការ ទៅ​ជួយ អាច​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​៕
Im Chiva (1)

មតិយោបល់