ព័ត៌មានជាតិ

អ្នកសរសេរ​ប្លុក​ម៉ូដន័​រវេស ស្រក់​ទឹកភ្នែក​ពេល​ឃើញ​ជីវភាព​រស់នៅ​នារី​កាត់ដេរ​កម្ពុជា (Video Inside)

Anniken, Frida និង Ludwig គឺជា​អ្នកសរសេរ​ប្លុក​ម៉ូដ​ផ្នែក ហ្វេ​សិន ដ៏​ល្បី បានធ្វើការ​លើ​កកម្ពស់ ការរស់នៅ ជាមួយ​នឹង​និន្នាការ​ចុងក្រោយ​បំផុត ក្នុង​ការបង្ហាញ​ម៉ូត ជាមួយ​នឹង​ជីវភាព​នៅ​ប្រទេស​កម្ពុជា ។​

​ប៉ុន្តែ​ពីក្រោយ​ព្រឹត្តិការណ៍ ដែល​មានឈ្មោះ​ថា glitzy នេះ គឺ​មាន​គណនី​ធនា​ការ​ដ៏​ធំ និង​រចនា​ស្លាក​រឿង​ទុក្ខសោក នាដកម្ម ដែល​ត្រូវបាន​រាយការណ៍​ដោយ Asiantown.NET ។​
​អ្នក​ទាំង​បី​បាន​ចំណាយពេល ជា​ច្រើន​ខែ ដើម្បី​រស់​នៅ​ជាមួយ​នឹង​បទពិសោធន៍ ប្រជាជន​កម្ពុជា ជាមួយនឹង​ការ​ពាំនាំ​ហាង​ដ៏​ល្បីឈ្មោះ sweatshop នោះ ។​
​ក្នុង​នោះ​ពួកគេ​បាន​ដាក់​កម្រិត ទៅលើ​ថវិការ​ជុំវិញខ្លួន និង​លំនៅដ្ឋាន កម្មករ​កាត់ដេរ ដែល​គ្មាន​វិ​អាយ​ភី ឬ​កម្រាលព្រំ​ក្រហម ក្រាល​នៅក្នុង​បន្ទប់​របស់​ពួកគេ ។​
​នាង Anniken ជាធម្មតា​ចំណាយ ៦០០ ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​សម្លៀកបំពាក់ ឥឡូវនេះ ដោយ​ជួបនឹង​ការ​ពិត​នៃ​ជីវភាព ប្រជាជន​កម្ពុជា ជា​ពិសេស​នារី​កាត់ដេរ នាង​បាន​ដាក់​កម្រិត ដោយ​ត្រូវ​ចាយ តែ ៦ ដុល្លារ សម្រាប់​ការ​ញ៉ាំ​អាហារ ក្នុង​មួយ​ថ្ងៃ ។​
bloggermain_0
​កម្មករ​កាត់ដេរ នៅ​កម្ពុជា អាច​រក​បាន​ប្រាក់ខែ តែ ១៣០ ដុល្លារ​ក្នុង​មួយខែ ក្នុងនោះ​គឺ​អាច​រកបាន ៤ ដុល្លារ​ជាង ក្នុង​មួយ​ថ្ងៃ ដែល​ជា​ចំនួន​គាប់សង្កត់​បំផុត ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​។​
​ប្រាក់ខែ ដែល​កម្មករ​នៅ​កម្ពុជា​ទទួល​បាន​គឺ ត្រូវ​ផ្គត់ផ្គង់​លើ គ្រួសារ និង​ផ្ញើ​ទៅឲ្យ ឪពុក​ម្តាយ​វ័យ​ចំណាស់​របស់ខ្លួន នៅ​ឯ​ស្រុក​។​ដោយ​លុយ​ទាំងនេះ មិន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកម្សាន្ត​នានា​ឡើយ ដូច​ដែល​អ្នក​និង​ខ្ញុំ ធ្លាប់បាន​ទទួល​បាន​នោះ ។

​កម្មករ​ទាំង​នេះ ដែល​ពោរពេញ​ទៅ​ដោយ​បន្ទុក ជា​លទ្ធផល មាន​ការប៉ះទង្គិច ដោយ​អំពើ​ហិង្សា ដោយ​ការផ្ទុះ​ការតវ៉ា ជាមួយនឹង​ម្ចាស់​រោងចក្រ និង ប៉ូលីស នៅ​រាជធានី​ភ្នំពេញ ។​
​កម្មករ​ជា​ច្រើន កំពុង​អង្វរ និង​តវ៉ា ឡើង​ប្រាក់ខែ អប្បបរមា ពួកគេ ពី ១៣០ ទៅ ១៦០ ដុល្លា ។​
​តារា​ម៉ូ​ដែល​និង ជា​ម្ចាស់​ប្លក់​ផ្នែក​រចនា sweatshop បាន​ទៅដល់​បន្ទប់​របស់​កម្ម​ករ​កម្ពុជា ដោយ​ឃើញ​ថា បន្ទប់ទឹក​របស់គេ នៅ​ន័​រវេស គឺ​មាន​ទំហំ ប៉ុន​បន្ទប់​ទាំងមូល​របស់​កម្មករ​កាត់ដេរ កម្ពុជា ។​

​ក្រោយពី​បាន​ឃើញ​ពី​ភាព​ទុក្ខសោក នារី​កម្មករ នាង Anniken អាយុ ១៤ ឆ្នាំ និង​មិត្តភក្តិ​គេ​ពីរ​នាក់​ផ្សេង​ទៀត​អួលដើមករ ហើយក៏ បាន​នាំ​នារី​កម្មករ​នោះ ឲ្យទៅ​ចូល​ទៅ​កាន់ហាង​ដ៏​ល្បី ដើម្បី​រើស​យក​សម្លៀកបំពាក ដ៏​ថ្លៃ ដែល​ខ្លួន​ពេញចិត្ត ។​
​ការធ្វើដំណើរ​មក​កាន់​កម្ពុជា របស់​អ្នក​ទាំង​បី គឺ​ការ​សេរ​សេរ​រឿង ប្លុក​ម៉ូដ ដ៏​ឆោតល្ងង់ ដែល​មាន​ចំណងជើង​ថា Deadly Fahion ខណៈ​ដែល​សភា​នៅ​ន័​រវេស បាន​បើ​ការពិភាក្សា លើ​បញ្ហា​អាជីវកម្ម នៅ​ក្រៅប្រទេស និង​ស្របពេល​ដែល H&M បាន​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ទាំង​បី ធ្វើ​ការកែប្រែ លើ​ល​ក្ខណ្ឌ នៅក្នុង​រោងចក្រ​របស់​ខ្លួន ៕
ទស្សនា​ឃ្លិបវីដេអូដូចខាង​ក្រោមនេះ​៖

មតិយោបល់